ព័ត៌មានជាតិ
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
សមត្ថកិច្ចមូលដ្ឋានខេត្តបាត់ដំបង បានសហការជាមួយកម្លាំងសមត្ថកិច្ចនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃអគ្គស្នងការនគរបាលជាតិឃាត់ខ្លួន ជនសង្ស័យ ដែលជាឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ។ នេះបើតាមសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រាប់«កម្ពុជាថ្មី» នៅយប់ថ្ងៃទី០៨ ខែមករា នេះ។ ជនសង្ស័យជាឃាតករសញ្ជាតិថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួននៅក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅវេលាម៉ោង០១៖៣០ រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ។

លោក លិម គិមយ៉ា ត្រូវបានជនសង្ស័យ នៅម៉ោងប្រមាណ ៥ កន្លះ នាល្ងាចថ្ងៃអង្គារ ៧ មករា ឆ្នាំ២០២៥ ក្រុងបាងកកប្រទេសថៃ ក្នុងពេលធ្វើដំណើរជាមួយភរិយា និងឳពុកមាជាជនជាតិបារាំង។
ជនសង្ស័យដែលបាញ់លោក លិម គិមយ៉ា នៅក្រុងបាងកក គឺមានឈ្មោះថា អេកាឡាក់ ភាណយ (Ekkalak Pheanou) ជាអតីតទាហានជើងទឹកថៃ។
បើតាមការចេញផ្សាយរបស់ The Nation ជនសង្ស័យជាឃាតកររូបនេះជាប់សង្ស័យពីបទឃាតកម្មគិតទុកជាមុន ប្រើប្រាស់អាវុធនៅទីសាធារណៈដោយគ្មានមូលហេតុត្រឹមត្រូវ និង ការបាញ់បោះសេរីតាមទីសាធារណៈ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ