Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅចំពោះអាជីវករយកចំណីផ្លូវធ្វើជាអាជីវកម្ម

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បាន​ចាត់​វិធានការ​ក្ដៅ​ចំពោះ​អាជីវករ​ដែល​យក​ចំណី​ផ្លូវ​ធ្វើជា​អាជីវកម្ម​ដោយ​ដាក់​តាំង​លក់ទំនិញ និង​ចត​រថយន្ត ដើម្បី​ផ្ទេរ​ទំនិញ ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២៥ លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទួល​គោក បាន​ប្រគល់​ភារកិច្ច​ជូន លោក ស៊ឹប សុផង់ អភិបាល​រង​ខណ្ឌ ទទួល​បន្ទុក​សាធារណការ ដឹក​ជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ អនាម័យ បរិស្ថាន និង​អនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​អាជីវករ​លក់ដូរ​ផ្លែ​ឈើ ការ​ចត​យានយន្ត​គ្រប់​ប្រភេទ និង​ការ​ចត​យានយន្ត​លើក​ដាក់ ឬ ផ្ទេរ​ទំនិញ​នៅ​លើ​ចិញ្ចើម​ផ្លូវ។

លោក ស៊ឹប សុ​ផង់ អភិបាលរង បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​បាញ់ថ្នាំ​កំណាត់​ព្រំ នៅ​កំណាត់​ផ្លូវ​លេខ ២៣១ ជាប់​ផ្សារ​នាគ​មាស ចាប់ពី​ចំណុច​ផ្លូវ​លេខ ២៣០ ដល់​មហាវិថី​មុន្នី​រ៉េត​(២១៧) ចំពោះ​រថយន្ត​ដែល​យក​ផ្លូវ​សាធារណៈ​ជា​កន្លែង​ផ្ទេរ​ទំនិញ និង​ក្រុម​អាជីវករ​តាំង​លក់​បន្លែ ផ្លែឈើ លើ​ផ្លូវ ២៣៤ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​មិន​អាច​ឆ្លងកាត់​បាន អាជ្ញាធរ​នឹង​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​អ្នក​រំលោភ​យក​ចិញ្ចើម​ផ្លូវ ដាក់​តាំង​លក់ទំនិញ​លើ​ផ្លូវ​សាធារណៈ។

លោក​បាន​លើក​ឡើង​ថា លោក​បាន​ដឹកនាំ​កម្លាំង​សណ្ដាប់ធ្នាប់​ធ្វើការ​រៀបចំ​នៅ​លើ​កំណាត់​ផ្លូវ​លេខ ២៣៩ បន្ត​ទៀត ដោយសារ​តែ​តំបន់​នោះ​មាន​សភាព​ស្មុគស្មាញ ដោយ​អាជីវករ​យក​ចំណី​ផ្លូវ​ធ្វើជា​អាជីវកម្ម មិន​អាច​ធ្វើដំណើរ​បាន បង្ក​ការ​កកស្ទះ។ ក្នុង​នោះ អាជ្ញាធរ​បាន​យក​ផ្លែឈើ​មួយ​ចំនួន​ដែល​តាំង​លក់​នៅ​លើ​ចំណី​ផ្លូវ​យក​ទៅ​សាលា​ខណ្ឌ ដើម្បី​ឲ្យ​ម្ចាស់​មក​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដាក់​តាំង​លក់​បន្ត​ទៀត។

គួរ​បញ្ជាក់​ថា កន្លងទៅ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​កំណាត់​ផ្លូវ​លេខ ២៣០ លក់​នា​ពេល​យប់​ជា​បណ្ដោះអាសន្ន ហើយ​នៅ​វេលា​ម៉ោង ៦ ព្រឹក បរិស្ថាន​អនាម័យ​ត្រូវតែ​ស្អាត។ ប៉ុន្តែ​ក្រុម​អាជីវករ​លែង​ស្ដាប់​ជាមួយ​អាជ្ញាធរ មិនមែន​លក់​តែ​ពេលយប់​តែប៉ុណ្ណោះ​ទេ ក្រុម​អាជីវករ​បាន​តាំង​លក់​ទាំង​យប់​ទាំង​ថ្ងៃ បិទ​ផ្លូវ​ស្ទើរ​ទាំងស្រុង​តែម្ដង៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម១១ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម