Connect with us

ព័ត៌មានជាតិ

អ្វីជា «សួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិត» ដែលផ្ដួចផ្ដើមដោយរដ្ឋមន្ត្រីមហាផ្ទៃ

បានផុស

នៅ

សួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិត ជាសួនដែលបង្កើតនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសិប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬ ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ថា ការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មតនេះ គឺមិនត្រឹមតែសម្រាប់ សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។

លោក បន្ថែមថា កន្លងមក លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានអំពាវនាវ និងជំរុញឱ្យមានការដាក់បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធនឹងចរាចរណ៍ទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ​​ ពោលគឺដាក់បញ្ចូលក្នុងសៀវភៅគោលតែម្ដង ដោយមានការបែងចែកជា៣កម្រិត គឺកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីងាយស្រួលក្នុងការអប់រំទាក់ទងនឹងច្បាប់ចរាចរណ៍ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤កន្លងមក បើធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះ ៣៥៤លើក ស្មើនឹង​១២% កាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង២% និងកាត់បន្ថយចំនួនអ្នករបួស ៥៨០នាក់ ស្មើ ១៤%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៥ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៦ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៦ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម