Connect with us

ព័ត៌មានជាតិ

កងវិស្វកម្មកម្ពុជា កំពុងដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី

បានផុស

នៅ

នៅពេលនេះ កងកម្លាំងវិស្វកម្មកម្ពុជាកំពុងតែសាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី។ នេះ គឺជាដំណាក់កាលជាលើកទី ២ ហើយ ក្នុងបន្តការងារសាងសង់ផ្លូវក្រវាត់ព្រំដែននេះ ដើម្បីឈានទៅរកការសម្រេចបានបន្ទាត់ព្រំដែន​គោក​ជាក់លាក់ រវាងខេត្តរតនគិរីនៃប្រទេសកម្ពុជា។ ការសាងសង់ផ្លូវក្រវាត់ព្រំដែននេះ ក៏ដើម្បីបម្រើដល់ការអភិវឌ្ឍនៅតំបន់ព្រំដែនកម្ពុជា-វៀតណាមឱ្យប្រែក្លាយទៅជាតំបន់ព្រំដែនសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា ថវិកាមូលនិធិខ្សែក្រវាត់ព្រំដែននេះ ជាកញ្ចប់គម្រោងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមកពីការចូលរួមចំណែកពីប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ប្រជាជនកម្ពុជាទាំងមូល។ ផ្លូវក្រវាត់ព្រំដែន មានរយៈចម្ងាយជាង​ ១០០ គីឡូម៉ែត្រ ចាប់រាប់ពីបង្គោលលេខ ០០ មុំ ៣ នៅតំបន់កន្ទុយនាគខាងលើ ជាប់កម្ពុជា ឡាវ ចាក់​មកដល់បង្គោលលេខ ៣០ ជាផ្នែកទី១។ ចំណែក ផ្នែកទី២ ព្រំប្រទល់រវាង ខេត្តរតនគិរី និងមណ្ឌលគិរី និងផ្នែកទី៣ ជាប់ស្ទឹងត្រែង និងរតនគិរី ។ លោកគូសបញ្ជាក់ថា កងវិស្វកម្មកំពុងប្រឹងប្រែងធ្វើផ្លូវក្រវាត់ព្រំដែននេះ។

កន្លងមក កាលពីមុនកូវីដ១៩ កងវិស្វកម្ម បានធ្វើម្តងរួចមកហើយចាប់ពីបង្គោលលេខ ៣០ នៅត្រង់ច្រកទ្វារព្រំដែន ស្រុក​​អូរយ៉ាដាវ សំដៅទៅទិសខាងជើងមុំ ៣ កាលណោះធ្វើបាន ៨០ គីឡូម៉ែត្រ ប៉ុន្តែបានផ្អាករយៈពេល ៤ ឆ្នាំគិតមក​ដល់​ពេលនេះ។ រីឯព្រៃឈើក៏ដុះឡើងវិញ ហើយផ្លូវលំដែលបានធ្វើរួចរាល់ រងការ​ខូចខាតដោយភ្លៀងនៅរដូវវស្សា ស្ថានភាពផ្លូវឥឡូវនេះមិនអាចធ្វើដំណើរបាន។ កងវិស្វកម្មកម្ម កំពុងជួសជុលផ្លូវជង្ហុក ផ្លូវបាក់ស្រុត និងទឹកភ្លៀងហូរដាច់​។ មួយវិញទៀត កងវិស្វកម្មបានរៀបចំគ្រឿងចក្រសម្រាប់ធ្វើផ្លូវបន្តពីបង្គោលលេខ ៣០ និងបង្គោលលេខ ១០ ទៅលើ ទៅមុខទៀតយ៉ាងសស្រាក់សស្រាំ ហើយកម្លាំងដែលធ្វើចែកចេញជា ២ ទៅ ៣ ក្រុម ឆ្ពោះឆ្លងកាត់ជ្រោះនិងចង្កេះភ្នំ។

នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សម្រេចបានផ្ទៃដី ២ សែន ៣ ម៉ឺន ៧ ពាន់ ៥០០ ម៉ែត្រការ៉េ ដែលជាលទ្ធផលបានរាវរកឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ នៅចំពោះ​មុខ កម្លាំងជំនាញនៃវិស្វកម្មបានកំពុងរាវរកគ្រាប់មិនទាន់ផ្ទុះតាមគោលដៅរបស់ខ្លួនជាបន្តបន្ទាប់៕

ដោយ៖ ខៀវ​ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម