ព័ត៌មានជាតិ
ឆ្នាំ ២០២៤ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់សន្ទូង និងដំណាំរួមផ្សំ ជាង ៦ ម៉ឺនហិតា
នៅឆ្នាំ ២០២៤ កន្លងទៅ ថ្មីៗ នេះ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ ប៉ះពាល់ប្រជាពលរដ្ឋជិត ៦ ម៉ឺនគ្រួសារ ផ្ទះជាង ២ ម៉ឺនខ្នង ជម្លៀសពលរដ្ឋជិត ២ ពាន់គ្រួសារ សន្ទូងជាង ៥ ម៉ឺនហិតា ដំណាំរួមផ្សំជាង ៦ ពាន់ហិតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ មករា នេះថា ឆ្នាំ ២០២៤ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ប៉ះពាល់រាជធានី-ខេត្ត ចំនួន ២២ លើកលែងខេត្តកែប និងខេត្តកំពត បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ៥៩ ២៥៣ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ១៥៨ គ្រួសារ ស្លាប់មនុស្ស ២៧ នាក់ និងរបួស ២ នាក់ ផ្ទះ ២១ ៦៥៩ ខ្នង ខូចខាត ៦ ខ្នង សាលារៀន ១០៦ កន្លែង ជម្លៀសសត្វពាហណៈ ១១ ៨៧៩ ក្បាល ងាប់ ៤ ក្បាល សន្ទូង ៥៣ ៨៥៧ ហិតា ខូចខាត ២៨ ៧៧៥ ហិតា សំណាប ខូចខាត ៥២៧ ហិតា ដំណាំរួមផ្សំ ៦ ០៨៩ ហិតា ខូចខាត ៣ ១០៧ ហិតា ផ្លូវកៅស៊ូ និងបេតុង ១១៧ ០៧៨ ម៉ែត្រ ខូច ២២៥ ម៉ែត្រ ផ្លូវលំជនបទ ៧៣៨ ៩៨១ ម៉ែត្រ ខូច ៧ ១០៩ ម៉ែត្រ ស្ពាន ៤២ កន្លែង ទំនប់ ៤៤ ១០៦ ម៉ែត្រ និងបាក់ច្រាំងទន្លេ ១៤ ៨០៦ ម៉ែត្រ៕
អត្ថបទ ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?