ព័ត៌មានជាតិ
រដ្ឋាភិបាលកំណត់ឱ្យមានការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យមានការរៀបចំការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញកម្ពុជាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ គោរពតាមព្រះរាជតម្រិះនៃព្រះករុណា ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី។

ក្នុងសារាចរស្ដីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការចូលរួមប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ដោយឡែកគ្រប់មន្ទីរ អង្គភាពនានា នៅរាជធានីខេត្ត ត្រូវរៀបចំប្រារព្ធពិធីនេះតាមលទ្ធភាពជាក់ស្ដែង។
ជាមួយគ្នានឹងការចូលរួមគោរពនៅវិមានរដ្ឋធម្មនុញ្ញ គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវប្រើប្រាស់ការផ្សព្វផ្សាយរបស់ខ្លួនឱ្យបានទូលំទូលាយនូវរដ្ឋធម្មនុញ្ញ និងប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញផងដែរ។
ក្នុងសារាចរនោះបន្ថែមថា៖ «ក្នុងគោលដៅបំផុសស្មារតីគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ»។

ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្ការក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី២៤ ខែកញ្ញ ឆ្នាំ២០២៤ថា វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូល ដោយព្រះអង្គសំណូមពរដល់ប្រជាពលរដ្ឋខ្មែរួបរួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជូនរដ្ឋធម្មនុញ្ញដែលជានិមិត្តរូបនៃគុណតម្លៃទំនើបផ្សំបុរាណជាការសន្យាចំពោះអនាគតរុងរឿងនៃប្រទេសកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី