ព័ត៌មានជាតិ
២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង
នៅឆ្នាំ ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងជិត ៣០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជិត ៥០ នាក់ ថយចុះជិត ៤ ដង បើធៀបទៅនឹងឆ្នាំ ២០២៣ កន្លងទៅ ដែលមានមនុស្សស្លាប់-របួសរហូតដល់ជាង ១៨០ នាក់ ឯណោះ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ០៩ មករា នេះថា ឆ្នាំ ២០២៤ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៩៥ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៥៤៨ ខ្នង របើកដំបូលផ្ទះ ៤ ៦៣៧ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៤០ តូប អគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៩ នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងរបួស ៤៦ នាក់ ក្នុងនោះ នៅបាត់ដំបង ស្លាប់ ១ នាក់ និងរបួស ៤ នាក់ ខេត្តឧត្តរមានជ័យ របួស ១ នាក់ ខេត្តស្វាយរៀងរបួស ៩ នាក់ បន្ទាយមានជ័យ របួស ១ នាក់ ខេត្តកំពង់ឆ្នាំងស្លាប់ ២ នាក់ និងរបួស ១ នាក់ ពោធិ៍សាត់ស្លាប់ ១ និងរបួស ១ នាក់ កំពត របួស ២ នាក់ ព្រះវិហារ ស្លាប់ ១ នាក់ និងរបួស ៣ នាក់ កំពង់ចាម របួស ៣ នាក់ កំពង់ធំ របួស ៣ នាក់ រតនគីរី ស្លាប់ ១ នាក់ និងរបួស ៣ នាក់ ព្រៃវែង របួស ១ នាក់ កំពង់ស្ពឺ របួស ២ នាក់ សៀមរាបស្លាប់ ១ របួស ៥ និង រាជធានីភ្នំពេញ របួសមនុស្ស ២ នាក់។

លោកបានបន្តទៀតថា តួលេខនេះ បើធៀបទៅនឹងឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ ដោយឆ្នាំ ២០២៣ ខ្យល់កន្ត្រាក់កើតឡើងចំនួន ៣០៤ លើក បណ្តាលឲ្យរលំផ្ទះ ២ ០៣៤ ខ្នង របើកដំបូលផ្ទះ ១៥ ៤៤៩ ខ្នង សាលារៀន ៩៥ ខ្នង តូបផ្សារ ៨០ តូប អគាររដ្ឋបាល ៤០ អគារ ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៧៥ នាក់ ខណៈឆ្នាំ ២០២២ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២១០ លើក បណ្តាលឲ្យរលំផ្ទះចំនួន ១ ១១០ ខ្នង របើកដំបូល ៩ ៥៣៣ ខ្នង ខូចខាតសាលារៀនចំនួន ៦៤ ខ្នង តូបផ្សារ ១៣ តូប អគាររដ្ឋបាល ២៥ កន្លែង របើកដំបូលព្រះវិហារ និងកុដិចំនួន ៤ កន្លែង រលំឃ្លាំងកំពុងសាងសង់ ១ កន្លែង មនុស្សស្លាប់ចំនួន ៣ នាក់ និងរបួស ៦៦ នាក់ ប៉ុណ្ណោះ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ