Connect with us

ព័ត៌មានជាតិ

ប្រៀបធៀបតម្លៃ​ស្រូវ​សែនក្រអូប និង អូអឹម​នៅ​ខេត្តពោធិ៍សាត់ខុស​គ្នា​ជិត ៥០០ រៀល

បានផុស

នៅ

មន្រ្តីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​ពី​តម្លៃ​ស្រូវ​ពីរ​ប្រភេទដែលប្រមូលទិញពី​កសិករនៅ​ខេត្តពោធិ៍សាត់ ដែលលក់​តម្លៃ​​ខុស​គ្នា​ជិត ៥០០ រៀល។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បាន​លើក​ពី​តម្លៃ​និងប្រៀបធៀប​តម្លៃ​ស្រូវ​សែនក្រអូប និង​ស្រូវ​អូអឹម (OM) នៅខេត្តពោធិ៍សាត់ ដែល​ស្រូវសែនក្រអូបអាច​លក់​បាន​តម្លៃ ១២១០ រៀល ស្របពេលដែលស្រូវ OM បានត្រឹមតែ ៧៥០ រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​តម្លៃ​ស្រូវ​ខុស​គ្នានេះ​ លោក ឃឹម ហ្វីណង់ ​បាន​គូស​បញ្ជាក់​ថា ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែបង្ហាញភាពស៊ាំ​ទៅនឹងហានិភ័យទីផ្សារស្រូវមកពីប្រទេសដទៃ ទោះបីជាទីផ្សារអង្ករនៅលើទីផ្សារអន្តរជាតិកំពុងមានភាពមិនច្បាស់​លាស់ក៏ដោយ។

លោក​បានលើកយក​ចំណុចពិសេសនៃអង្ករក្រអូបខ្មែរ មានស្ថេរភាពថ្លៃ មានការធានាទិញពីទីផ្សារក្នុងស្រុក មានបណ្តាញពូជសុទ្ធ អាច​បង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ជាពិសេស​អង្ករក្រអូបខ្មែរ មានគោលនយោបាយគាំទ្រ​ដែល​រដ្ឋអាចជួយអន្តរាគមន៍បានក្នុងករណីចាំបាច់។

​​ពលរដ្ឋ​ម្នាក់​បានចោទ​សួរ​ថា «តើយើងមានដំណោះស្រាយជាបណ្តោះអាសន្នលើតម្លៃស្រូវ OM ដែលកំពុងធ្លាក់ចុះយ៉ាងគំហុកនេះដែរឬទេ ព្រោះតម្លៃស្រូវភាគច្រើនធ្លាក់ចុះចំពេលកសិករប្រមូលផល?

លោក ឃឹម ហ្វីណង់ បាន​​ឆ្លើយតបថា «គ្មានអ្វីដែលមិនប្រែប្រួលនោះទេ ថ្លៃកសិផលគោរពតាមគោលការណ៍​នៃសេដ្ឋកិច្ចទីផ្សារ គឺសមតុល្យនៃទំហំផ្គត់ផ្គង់និងតម្រូវការ។ តែអ្វីដែលយើងដឹងនៅពេលនេះគឺបើវៀតណាមមិន​ទិញ​អូអឹម​ទេ ការផ្គត់ផ្គង់នឹងលើស ហើយអ្នកក្នុងស្រុកមិនអាចជួយទិញបានទេ ព្រោះយើងមិនហូបអូអឹម ហើយយើងក៏មិនអាច​កិនអង្ករអូអឹមនាំចេញបានដែរ គេអាចប្តឹងយើងបាន។ ផ្ទុយទៅវិញ យើងនៅត្រូវការសែនក្រអូបច្រើនទៀត ហើយ​បើ​ទោះ​ពេលមានបញ្ហា ក៏យើងមានគោលនយោបាយអាចគាំទ្រជួយទិញបានដែរ ដូចជាបញ្ចេញលុយឱ្យរោងម៉ាសុីន​ជួយ​ទិញ​ជាដើម»។

កសិករ​​មួយ​រូបបាន​ប្រៀបធៀប​ពូជស្រូវសែនក្រអូប​របស់ខ្មែរ និងអូអឺម​​នាំចូល​ថា ស្រូវសែនក្រអូបអាយុ ១០៥ ថ្ងៃ ធ្វើបានផល​តែ ៤ តោន ខណៈ​ដែល ស្រូវ OM 5451 អាយុ ៩០ ថ្ងៃ ធ្វើបានផល ៧ តោន។

ប្រិយមិត្តម្នាក់​បាន​ចូល​ខមមិន​ឆ្លើយតប​ថា «បងអាចថ្លឹងថ្លែងបាន រវាងទិន្នផលទាបជាង មានស្ថេរភាពតម្លៃ និងទិន្នផលខ្ពស់ជាង តែតម្លៃប្រែប្រួលចុះឡើងខ្លាំង។ បើតម្លៃ OM បានតម្លៃលើស 800 រៀល ច្បាស់ណាស់​សែន​ក្រអូបមិនអាចឈ្នះ OM បានទេ តែបើ OM តម្លៃទាបជាង 800រៀល ច្បាស់ណាស់ថា សែនក្រអូបនៅតែប្រសើរជាង ខណៈសែនក្រអូបតម្លៃបានចន្លោះ 1200រៀល-1400រៀល/គក មិនប្រែប្រួល។ នេះគិតតែចំណូលដុល មិនទាន់ប្រៀបធៀបចំណាយ»។

ជាមួយគ្នានេះ​លោក ឃឹម ហ្វីណង់ ក៏បាន​ឆ្លើយតប​បន្ថែម​ថា «មិនខុសទេ តែសម្រាប់អ្នកធ្វើក្នុងពេលបច្ចុប្បន្ន បើដាំអូអឹមគឺខាត តែបើដាំសែនក្រអូបនៅតែចំណេញ។ បើពេញចិត្តដាំអូអឹម នៅបន្តដាំទៀតបាន តែយើងមិនអាចគាំទ្រពូជគេបាននោះទេ ព្រោះអីផ្សារនៅលើគេ»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ១៣ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម