Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ព្រមានចាត់វិធានការលើបុគ្គលណាទន្ទ្រានដីតំបន់ឧទ្យានជាតិ

បានផុស

នៅ

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ជំរុញដល់អាជ្ញាធរក្រុង ស្រុក និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ឆ្លងតាមលទ្ធផលដែលរដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ ទទួលបានសមទ្ធិផលជាច្រើនគួឲ្យកត់សម្គាល់ ។ លោក ប្រាក់ សោភ័ណ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និង កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឲ្យខានតែបាន ចំពោះរាល់បទល្មើសដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានានូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ លោកក៏បានជំរុញដល់ អាជ្ញាធរក្រុង ស្រុកដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឲ្យខាងតែបាន ចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រាយព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ជននោះត្រូវទទួលទោលទៅតាមច្បាប់ ព្រមទាំងជម្រកព្រៃឈើនៃតំបន់ ឧទ្យានជាតិ ។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏ត្រូវបានបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីបឹងទន្លេសាបផងដែរ។

លោកក៏បានក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ ត្រូវធ្វើការណែនាំ អប់រំដល់កូនចៅ បងប្អូនសាច់ញ្ញាតិរបស់ខ្លួន ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និង ក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុបបំបាត់ឲ្យអស់នូវប្រពៃណីអន្តរាគមន៍ ។  លោកប្រាក់ សោភ័ណ បានកោតសរសើរ ចំពោះកងកម្លាំងទាំងបី ដែលយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានការជឿជាក់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានប្រចាំឆ្នាំ២០២៤ ព្រមទាំងបានធ្វើការឯកភាពនូវរាល់ការលើកឡើង អភិបាលខេត្ត ដែលជាវិធានការដ៏ល្អ ក្នុងការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្ត លោក បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយ បញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឲ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ នឹងអាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មក រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព ។  លោក បានលើកផងដែរ អំពីវិស័យទេសចរណ៍នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួឲ្យកត់សម្គាល់ និងសំដៅការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ត សមស្របជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨នេះ ក៏មានបើកកិច្ចប្រជុំសម្ងាត់ ដោយពិនិត្យ ពិភាក្សា និង អនុម័តទៅលើសំណើសុំតែងតាំងមន្ត្រីរាជការស៊ីវិល ចំណុះរចនាសម្ព័ន្ធសាលាខេត្តផងដែរ ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៨ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម