Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ មានមនុស្សស្លាប់ និងរបួសជាង ១២០ នាក់ ដោយសារបាតុភូតរន្ទះបាញ់ ថយចុះជាងឆ្នាំមុន

បានផុស

នៅ

នៅក្នុង​ឆ្នាំ ២០២៤ គ្រោះ​រន្ទះបាញ់​បានកើត​ឡើង​ចំនួន ១២៥ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ជាង ១២០ នាក់ ក្នុងនោះ ខេត្តសៀមរាប មាន​អ្នកស្លាប់​ច្រើនជាងគេ​រហូតដល់​ទៅ ១២ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ០៩ មករា ​នេះ​ថា ឆ្នាំ ២០២៤ គ្រោះ​រន្ទះបាញ់​បានកើត​ឡើង​ចំនួន ១២៥ លើក នៅ​ខេត្ត​ចំនួន ២២​ លើកលែង​រាជធានី​ភ្នំពេញ ខេត្ត​កែប​ និង​ខេត្តព្រះវិហារ​ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សម្បែង​ចំនួន ៣១ ខ្នង ស្លាប់​មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និង​ងាប់​គោក្របី ៤៥ ក្បាល។

លោក​បាន​បន្តថា ក្នុងចំណោម ១២៥ លើក ក្នុងនោះ ខេត្តសៀមរាប​កើតឡើង ២១ លើក ស្លាប់​មនុស្ស ១២ នាក់ របួស ៩ នាក់ ងាប់​គោ ៧ ក្បាល និង​ផ្ទះ ៤ ខ្នង។ បន្ទាប់​នៅ​ខេត្តបាត់ដំបង​មាន ១៤ លើក ស្លាប់ ៧ នាក់ របួស ៨ នាក់ គោ ៨ ក្បាល និង​ផ្ទះ ១ ខ្នង ព្រៃវែង មាន ៦ លើក ស្លាប់ ៦ នាក់ ត្បូងឃ្មុំ​មាន ២ លើក ស្លាប់ ៤ នាក់ របួស ២ នាក់ និង​ផ្ទះ ១២ ខ្នង បន្ទាយមានជ័យ​មាន ៧ លើក ស្លាប់ ៥ នាក់ របួស ៥ នាក់ ងាប់​គោ ១០ ក្បាល ឧ​ត្ត​រ​មានជ័យ​មាន ១០ លើក ស្លាប់ ៦ នាក់ របួស ១២ នាក់ កោះកុង​មាន ៣ លើក ស្លាប់ ៣ នាក់ ព្រះសីហនុ មាន​លើក​ស្លាប់ ៣ នាក់ ក្រចេះ​មាន ៦ លើក ស្លាប់ ៤ នាក់ របួស ១ នាក់ គោ ១ ក្បាល និង​ផ្ទះ ១ ខ្នង តាកែវ​មាន ២ លើក ស្លាប់ ២ នាក់ កំពង់ចាម​មាន ៥ លើក ស្លាប់ ២ នាក់ របួស ១ នាក់ និង​ផ្ទះ ១ ខ្នង ប៉ៃលិន​មាន ៣ លើក ស្លាប់ ២ នាក់ របួស ១ នាក់ កំពត​មាន ៦ លើក ស្លាប់ ២ នាក់ របួស ៥ នាក់ និង​ផ្ទះ ១ ខ្នង កំពង់ស្ពឺ​មាន ៧ លើក ស្លាប់ ២ នាក់ និង​ផ្ទះ ៥ ខ្នង ស្វាយរៀង​មាន ៥ លើក ស្លាប់ ១ នាក់ និង​គោ ៦ ក្បាល មណ្ឌល​គី​រី​មាន ២ លើក ស្លាប់ ១ នាក់ និង​របួស ១ នាក់ កំពង់ធំ​មាន ២ លើក ស្លាប់ ២ នាក់ និង​បួស ១ នាក់ ពោធិ៍សាត់​មាន ២ លើក ស្លាប់ ១ នាក់ និង​របួស ២ នាក់ កំពង់ឆ្នាំង​មាន ៤ លើក ស្លាប់ ១ នាក់ របួស ២ នាក់ និង​ផ្ទះ ១ ខ្នង កណ្តាល ១ លើក រតនគីរី​មាន ៥ លើក ស្លាប់ ១ នាក់ របួស ៥ នាក់ និង​ផ្ទះ ១ ខ្នង ស្ទឹងត្រែង​មាន ២ លើក ស្លាប់ ១ នាក់ របួស ១ នាក់ និង​ផ្ទះ ១ ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា តួលេខ​នេះ​បើ​ធៀប​ទៅនឹង​ឆ្នាំ ​២០២៣​ កន្លងទៅ ​ឃើញថា ​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ ​ដោយ​ឆ្នាំ​ ២០២៣ ​រន្ទះបាញ់​បានកើត​ឡើង​ចំនួន ​១៤៣​ លើក បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន​ ១៦ ​ខ្នង​ ស្លាប់​មនុស្ស​ ៨៤​ នាក់ និង របួស​ ៥៩​ នាក់ និង​ងាប់​គោក្របី​ចំនួន​ ១០៧ ​ក្បាល ខណៈ​ឆ្នាំ​ ២០២២ ​រន្ទះបាញ់​កើតឡើង​ចំនួន ១១០ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង ២៣ ខ្នង ស្លាប់​មនុស្ស ៦៣ នាក់ និង​រង​របួស ៥៨ នាក់ ព្រមទាំង​ងាប់​គោក្របី ៩០ ក្បាល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម