Connect with us

ព័ត៌មានជាតិ

២០២៤ អគ្គិភ័យកើតឡើង ៨២៣ លើក ស្លាប់-របួសមនុស្សជិត ៨០ នាក់ កើនជាងឆ្នាំមុន

បានផុស

នៅ

ឆ្នាំ ២០២៤ គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​បាន​កើតឡើង​ចំនួន ​៨២៣ ​លើក​ បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជិត ​៨០ ​នាក់​ មានការ​កើនឡើង​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២៣​ ដែល​មាន​ប្រមាណ​ជាង​ ៧០ នាក់ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឱ្យ​ដឹង​ថា ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ​ ឆ្នាំ ២០២៤ នេះ គ្រោះ​អគ្គិភ័យ​បានកើត​ឡើង ចំនួន​ ៨២៣ លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ២០ នាក់ និង​រងរបួស​ចំនួន ៥៩ នាក់ ឆេះ​ផ្ទះ​ ៨៣៧ ខ្នង តូប​ផ្សារ ២៧៤ តូប ឃ្លាំងទំនិញ ២៤ កន្លែង រោងចក្រ​សិប្បកម្ម ២៥ កន្លែង និង​អគារ​រដ្ឋបាល ២៧​ កន្លែង ​ស្លាប់​មនុស្ស ២០ នាក់ និង​របួស ៥៩ នាក់។

ក្នុងចំណោម ៨២៣ លើក ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​កើតឡើង​ច្រើនជាងគេ​មាន​ចំនួន ១៥០ លើក បណ្តាល​ឱ្យ​ឆេះ​ផ្ទះ ១៦៧ ខ្នង តូប​ផ្សារ ២៣ តូប ឃ្លាំងទំនិញ ១៣ កន្លែង រោងចក្រ​សិប្បកម្ម ៩ កន្លែង អគារ​រដ្ឋបាល ៤ កន្លែង ស្លាប់​មនុស្ស ៥ នាក់ និង​របួស ១១ នាក់​។ ក្រៅពីនេះ​ខេត្តកណ្តាល​កើតឡើង​៣ ២ លើក ឆេះ​ផ្ទះ​ ៣៣ ​ខ្នង តូប​ផ្សារ ៦ ឃ្លាំងទំនិញ ៣ រោងចក្រ​សិប្បកម្ម ៥ ស្លាប់ ១ នាក់ និង​របួស ៤ នាក់។ ខេត្តតាកែវ​កើតឡើង ២៣៤ លើក ឆេះ​ផ្ទះ ៣០ ខ្នង អគារ​រដ្ឋបាល ១ កន្លែង និង​ស្លាប់ ១ នាក់។ ខេត្តស្វាយរៀង​កើតឡើង ២០ លើក ឆេះ​ផ្ទះ ១៨ ខ្នង តូប​ផ្សារ ១ និង​ស្លាប់​មនុស្ស ២ នាក់។ ខេត្តកំពង់ស្ពឺ​កើតឡើង ៣៩ លើក ឆេះ​ផ្ទះ ៣៦ ខ្នង តូប​ផ្សារ ២២ ឃ្លាំង​ទំនិញ ១ កន្លែង រោងចក្រ​សិប្បកម្ម ១ កន្លែង​ ស្លាប់ ​២​ នាក់ និង​របួស ៤ នាក់។ ខេត្តព្រៃវែង​កើតឡើង ៣៧ លើក ឆេះ​ផ្ទះ ៣៤ ខ្នង តូប​ផ្សារ ២ អគារ​រដ្ឋបាល ១ កន្លែង និង​របួស ៤ នាក់​។ ខេត្ត​រតនគីរី​កើតឡើង ១៦ លើក ឆេះ​ផ្ទះ ១៩ ខ្នង ឃ្លាំងទំនិញ ១ កន្លែង និង​រោងចក្រ​សិប្បកម្ម ១ កន្លែង​។ ខេត្ត​មណ្ឌល​គី​រី​កើតឡើង ៩ លើក ឆេះ​ផ្ទះ ១១ ខ្នង និង​តូប ១។ ខេត្តស្ទឹងត្រែង​កើតឡើង ១៥ លើក ឆេះ​ផ្ទះ ​១៤ ខ្នង តូប ១៤ និង​ស្លាប់ ១។ ខេត្តក្រចេះ​កើតឡើង ៣៣ លើក ឆេះ​ផ្ទះ ៣៨ ខ្នង​អគារ​រដ្ឋបាល​ ២​ កន្លែង និង​ស្លាប់ ១ នាក់។ ខេត្តកំពង់ចាម​កើតឡើង ​៣១ លើក ឆេះ​ផ្ទះ ៣៧ ខ្នង​ អគារ​រដ្ឋបាល ​១​ កន្លែង និង​របួស ១ នាក់។ ខេត្តកំពង់ធំ​កើតឡើង ៣២ លើក ឆេះ​ផ្ទះ ៣១ ខ្នង តូប ៦ ស្លាប់ ១ នាក់ និង​របួស ២ នាក់។ ខេត្តកំពង់ឆ្នាំង​កើតឡើង ២២ លើក ឆេះ​ផ្ទះ ២១ ខ្នង រោងចក្រ​សិប្បកម្ម ១ កន្លែង​ ស្លាប់ ១ នាក់ និង​របួស ១ នាក់។

ខេត្ត​ពោធិ៍សាត់​កើតឡើង ១១ លើក ឆេះ​ផ្ទះ ១២ ខ្នង តូប ៣ ឃ្លាំងទំនិញ ១ កន្លែង និង​របួស ១ នាក់។ ខេត្តបាត់ដំបង​កើតឡើង ៨៧ លើក ឆេះ​ផ្ទះ ៦៩ ខ្នង តូប ១៤៤ ឃ្លាំងទំនិញ ២ កន្លែង រោងចក្រ​សិប្បកម្ម ៣ កន្លែង ស្លាប់ ១ នាក់ និង​របួស ២ នាក់​។ ខេត្តសៀមរាប​កើតឡើង ៥៤ លើក ឆេះ​ផ្ទះ ៤៦ ខ្នង តូប ៦ រោងចក្រ​សិប្បកម្ម ១ កន្លែង អគារ​រដ្ឋបាល ៥ ស្លាប់ ៣ នាក់ និង​របួស ៦ នាក់​។ ខេត្តបន្ទាយមានជ័យ​កើតឡើង ៤៩ លើក ឆេះ​ផ្ទះ ៦០ ខ្នង តូប ១ អគារ​រដ្ឋបាល ២ កន្លែង និង​របួស ៥ នាក់​។ ខេត្ត​ឧ​ត្ត​រ​មានជ័យ​កើតឡើង ២៦ លើក ឆេះ​ផ្ទះ ២២ ខ្នង តូប ផ្សារ​១០ អគារ​រដ្ឋបាល ២ កន្លែង និង​របួស ១ នាក់។ ខេត្តព្រះវិហារ​កើតឡើង ២១ លើក ឆេះ​ផ្ទះ ២៤ ខ្នង រោងចក្រ​សិប្បកម្ម ១ កន្លែង អគារ​រដ្ឋបាល ៣ កន្លែង ស្លាប់ ១ និង​របួស ៦ នាក់។ ខេត្តកោះកុង​កើតឡើង ១២ លើក ឆេះ​ផ្ទះ ១៩ ខ្នង តូប ១ និង​អគារ​រដ្ឋបាល ១ កន្លែង។ ខេត្ត​ព្រះសីហនុ​កើតឡើង ៣៦ លើក ឆេះ​ផ្ទះ ៣៧ ខ្នង តូប ២១ ឃ្លាំងទំនិញ ១ កន្លែង រោងចក្រ​សិប្បកម្ម ១ កន្លែង អគារ​រដ្ឋបាល ១ កន្លែង និង​របួស ៤ នាក់។ ខេត្តកំពត​កើតឡើង ១៦ លើក ឆេះ​ផ្ទះ ៨ ខ្នង និង​អគារ​រដ្ឋបាល ១ កន្លែង​។ ខេត្ត​កែប​កើតឡើង ៨ លើក ឆេះ​ផ្ទះ ២ ខ្នង។ ខេត្ត​ប៉ៃលិន​កើតឡើង ១០ លើក ឆេះ​ផ្ទះ ៦ ខ្នង និង​ខេត្ត​ត្បូងឃ្មុំ​កើតឡើង ៣៣ លើក ឆេះ​ផ្ទះ ៤៣ ខ្នង តូប ១៣ ឃ្លាំង​ទំនិញ ២ កន្លែង រោងចក្រ​សិប្បកម្ម ១ កន្លែង អគារ​រដ្ឋបាល ២ កន្លែង និង​របួស ៧ នាក់។

ចំណែក​ឆ្នាំ ២០២៣ កន្លងទៅ​ អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៥៧១ លើក បណ្តាល​ឱ្យ​ឆេះ​ផ្ទះ ៦៣៦ ខ្នង តូប​ផ្សារ ៤៩៩ តូប​ឃ្លាំងទំនិញ ១៤ សាលារៀន ១ ខ្នង រោងចក្រ​សិប្បកម្ម ១១ កន្លែង អគារ​រដ្ឋបាល ១៤ កន្លែង ស្លាប់​មនុស្ស ៣០ នាក់ និង​របួស ៤៤ នាក់។

បើតាម​លោក​ឧត្ដមសេនីយ៍ឯក នេ​ត វាន់​ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដើមចម​ដែល​នាំ​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង បណ្ដាលមកពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់​ភ្លើង​ចំនួន ៣៨,២៤ ភាគរយ និង​ក្ដាប់​មិនបាន​ចំនួន ២០,២១ ភាគរយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម