Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ឆ្នាំ២០២៤ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសព្រោះគ្រោះថ្នាក់ចរាចរណ៍បានថយចុះ បើធៀបនឹងឆ្នាំ២០២៣

បានផុស

នៅ

បើធៀបនឹងរយៈពេលពេញមួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ រួមទាំងករណីអ្នកស្លាប់និងរងរបួស សុទ្ធតែបានថយចុះទាំងអស់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកបណ្ឌិតបានឱ្យដឹងថា នៅឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ២.៨៤៤លើក ធៀបនឹងឆ្នាំ២០២៣ មាន៣.៣១៧លើក ថយចុះដល់ទៅ៤៧៣ករណី ខណៈអ្នកស្លាប់ថយចុះ៨១នាក់ និងរបួសធ្ងន់បានថយចុះ២.២៧៣នាក់ ដែលលទ្ធផលនេះ ត្រូវបានចាត់ទុកជាសមិទ្ធផលមួយទៀតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យប្រមុខក្រសួងមហាផ្ទៃ គឺឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹកឃើញភ្លាមដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាពិសេសទៀតនោះ ការយកចិត្តទុកដាក់អនុវត្តច្បាប់របស់មន្រ្តីនគរបាលចរាចរណ៍ទាំងយប់ទាំងថ្ងៃទូទាំងប្រទេស ដែលបើទោះបីជាមានមតិខ្លះយល់អវិជ្ជមាន តែពួកគាត់នៅតែមិនបោះបង់គោលដៅរឹតបន្តឹងច្បាប់ដើម្បីសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាជនលើដងផ្លូវ។

ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ក៏មិនភ្លេចដែរ ការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋច្រើនលើសលុបដែលបានចូលរួមគោរពនិងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដ្បិតបើទោះបីជាសមត្ថកិច្ចនគរបាលចរាចរណ៍ខិតខំអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃ ខិតខំសម្រួលចរាចរណ៍ទាំងក្ដៅ ទាំងភ្លៀង ទាំងថ្ងៃធម្មតា និងទាំងថ្ងៃបុណ្យឈប់សម្រាកយ៉ាងណាក៏ដោយ ក៏អត្រាគ្រោះថ្នាក់នៅតែប្រឈមខ្ពស់ បើសិនប្រជាពលរដ្ឋអ្នកបញ្ជាយានយន្តមិនចូលរួមគោរពច្បាប់ និងបើកបរដោយគ្មានការយល់យោគអធ្យាស្រ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម