Connect with us

ព័ត៌មានជាតិ

កម្មករ និយោជិត ក្នុងវិស័យកាត់ដេរទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងនាពេលឆាប់ៗខាងមុខ

បានផុស

នៅ

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យតាមស្ថាប័នផ្សេងៗ ជាពិសេសទាក់ទងទៅនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ត្រូវរៀបចំបញ្ជីឈ្មោះនៅតាមរោងចក្រ សហគ្រាស ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅតាមស្ថាប័នផ្សេងៗ ត្រូវមានអនុគណៈកម្មការ ដើម្បីរៀបចំចាក់វ៉ាក់សាំងឲ្យបុគ្គលិករបស់ខ្លួន ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ដែលត្រូវចាក់វ៉ាក់សាំងឲ្យកម្មករកម្មការិនីនាពេលខាងមុខ ហើយចាំបាច់ត្រូវរៀបចំបញ្ជីរោងចក្រនៅតំបន់ណាដែលត្រូវចាក់មុន ហើយរោងចក្រនៅតំបន់ណា ដែលត្រូវចាក់ក្រោយ។ 

បើតាមសម្តេចតេជោ ហ៊ុន សែន កម្មករកម្មការិនីក្រៅប្រព័ន្ធ ក៏ត្រូវចាក់ផងដែរ ពីព្រោះពួកគេ ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នា ហើយកន្លងទៅ យើងបានចាក់ឱ្យកម្មករប្រមូលសំរាមនៅទីក្រុងភ្នំពេញរួចហើយ។ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា វិស័យខាងលើនេះ រួមទាំងផ្នែកកពន្ធដារ គយ អគ្គិសនី រដ្ឋាករទឹក កម្មករ សហជីព បេឡាជាតិសន្តិសុខសង្គម បានដាក់បញ្ចូលទៅក្នុងផែនការរួចហើយ។ ជាមួយគ្នានោះសម្ដេចសម្តែងក្តីសង្ឃឹមថា ការងារនេះ នឹងប្រព្រឹត្តទៅបានដោយល្អ។ ពីព្រោះវាក់សាំងនឹងមកដល់ប្រមាណ១លាន៥ សែនដូស នាពេលខាងមុខ ហើយនឹងមកដល់ជាបន្ត បន្ទាប់ទៀត។

សូមបញ្ជាក់ថា តាមតួលេខមួយចំនួន ដែលទទួលបាន កម្មករ និយោជិត នៅតាមវិស័យទាំងអស់ ដែលរួមមានវិស័យកាត់ដេរសំលៀកបំពាក់ ដេរស្បែកជើង  វិស័យសេវាកម្ម សណ្ឋាគារ និងភោជនីយ ដ្ឋានជាដើម មានប្រមាណជាង១ លាននាក់ ដូច្នេះបើតាមចំនួននេះ នឹងត្រូវចំណាយវ៉ាក់សាំងជាង២លានដូស។

ជារួមការរីករាលដាលនៃជំងឺ Covid-19  បានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើននៅក្នុងពិភពលោក ជាពិសេសវិស័យសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍន៍ ហើយក្នុងនោះប្រទេសកម្ពុជា  ក៏រងផលប៉ះពាល់ផងដែរ ។ ដោយឡែក ទាក់ទងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ កម្មករ និយោជិត នៅក្នុងវិស័យកាត់ដេរ សម្លៀក បំពាក់ និងដេរស្បែកជើង ត្រូវបានចាត់ ទុកថា ជាក្រុមមួយ ដែលទទួលរងការឆ្លងរាលដាលតិចតួច ដោយសារតែមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ចាត់ វិធានការទប់ស្កាត់ការឆ្លងរាលដាល នៅតាមរោងចក្រ សហគ្រាសនានាទូទាំងប្រទេស៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម