ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយពីអត្ថប្រយោជន៍ App NoDrug
ស្ទឹងត្រែង ៖ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ និស្សិតចំនួនជាង២០០នាក់ នៃសាលាមធ្យមសិក្សាភូមិភាគស្ទឹងត្រែង ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកសាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលនានា ដែលថ្នាក់ដឹកនាំ និស្សិតរួមគ្នាអនុវត្តបាននាពេលកន្លងមក ក៏ដូចជាការផ្ទេរនូវចំណេះដឹងពីសំណាក់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូដល់និស្សិតក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារផ្ដល់សេវាសុខាភិបាលនៅមូលដ្ឋាន។

ជំនួសមុខលោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណចំពោះការចូលរួមចំណែកក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សាលាសំដៅចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ត្រូវការចាំបាច់ការចូលរួមជួយពីគ្រប់សមាសភាពនៅមូលដ្ឋានដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅថ្នាក់មូលដ្ឋានក៏ដូចជាសហគមន៍ ហើយការចូលរួមប្រើប្រាស់និងផ្សព្វផ្សាយឱ្យប្រើប្រាស់App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀន គឺលោកអ្នកនឹងទទួលបានការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាហើយអ្នករាយការណ៍មានសុវត្ថិភាព ១០០% ព្រោះគ្មានអត្តសញ្ញាណរបស់អ្នករាយការណ៍នោះទេ។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានប្រាប់ឱ្យដឹងថា សិក្ខាកាមបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug៕








-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក