Connect with us

ព័ត៌មានជាតិ

៩ថ្ងៃ បុគ្គលជាប់កាតព្វកិច្ចជិត៧០% បានប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់

បានផុស

នៅ

រយៈពេល៩ថ្ងៃ រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ មានបុគ្គលជាប់កាតព្វកិច្ចប្រមាណ ៧០% បានដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់ តាមរបប ០២ឆ្នាំម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងមាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានកំណត់ថា បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មាន៖ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​ប្រធាន ​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

បន្ថែមពីនេះ គឺមន្រ្តី​រាជការ​ស៊ីវិល​ មន្ត្រីយោធា​ នគរបាល​ជាតិ មន្ត្រី​រាជការ​សាធារណៈ​ដែល​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ និងមន្រ្តី​ផ្សេង​ទៀត​ ដែល​តែងតាំង​ដោយ​ប្រកាស ​ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ​តាម​បញ្ជី​​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់​ដឹកនាំ​​សង្គម​ស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម​ ​អយ្យការ ​សាការី​ ក្រឡាបញ្ជី ​អាជ្ញាសាលា ក៏ជាប់កាតព្វកិច្ចនេះដែរ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៥។ 

តាមទិន្នន័យពីអង្គភាពប្រឆាំងអំពើពុករលួយ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១៥ ៩០៧ច្បាប់ ស្មើនឹងប្រមាណជិត ៧០% នៃចំនួនបុគ្គលត្រូវប្រកាសសរុប ២២,៧៧៦រូប។ ក្នុងនោះ ខេត្តចំនួន១១ មានខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល ព្រមទាំងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០%។

ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។

មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២១ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២១ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម