ព័ត៌មានជាតិ
ក្រសួងការពារជាតិស្នើសុំការរើសទ័ពបន្ថែមជាង២ពាន់នាក់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិនាយឧត្តមសេនីយ៍ ទៀ សីហា បានគោរពស្នើសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រីក្នុងការរើសទ័ពជាង២ពាន់នាក់បន្ថែម ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
ក្នុងលិខិតគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានស្នើសុំអនុញ្ញាតជ្រើសរើសពលទាហានថ្មីសម្រាប់ឆ្នាំ២០២៥ចំនួន ២ ០០២នាក់ ដែលក្នុងនោះយកទៅបំពេញយោធភូមិភាគទី៥ច្រើនជាងគេដែលមានចំនួន ១ ១៧៤នាក់។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បញ្ជាក់ថាការរើសបន្ថែមនេះជាតម្រូវការចាំបាច់ក្នុងពេលដែលយោធិនជិត៨ពាន់នាក់ដែលចូលនិវត្តន៍ របួស-ពិការ ត្រូវបានផ្ទេរចេញពីការគ្រប់គ្រងរបស់កងយោធពលខេមរភូមិន្ទទៅឱ្យក្រសួងសង្គមកិច្ច៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា