Connect with us

ព័ត៌មានជាតិ

NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារជាង ១ ពាន់កន្លែង សម្រាប់យុវជន

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា (CUS) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​ការងារ និង​ឱកាស​កម្មសិក្សា​ការងារ នៅ​ថ្ងៃអាទិត្យ ទី ១២ ខែ​មករា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយ​នាំ​យក​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ចំនួន ១ ៣៦៩ កន្លែង ពី​ក្រុមហ៊ុន​ធំៗ ៥ សម្រាប់​ផ្តល់​ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ធំៗ ទាំង ៥ ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ មាន​ដូចជា ៖ ធនាគារ កាណាឌីយ៉ា​, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា (DDD) និង​មីក្រូ​ហិរញ្ញវត្ថុ JACCS។ ចំពោះ យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ ចង់​ផ្លាស់ប្ដូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន ចាប់ពី​ម៉ោង ០៨ និង ០០ នាទី​ព្រឹក ដល់​ម៉ោង ០៥ និង ០០ នាទី​ល្ងាច នៅ​សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា (CUS) ក្នុង​អគារ F ផ្លូវ ៦២ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

លោក គុយ សុខា មន្ត្រី​ផ្នែក Partnership នៃ​អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា (DDD) លើក​ឡើង​ថា លោក​ពិតជា​សប្បាយចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ NEA ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ទីផ្សារ​ការងារ និង​ឱកាស​ការងារ​ដល់​សិស្ស-និស្សិត ពិសេស​និស្សិត​ដែល​ទើប​តែ​នឹង​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ។

លោក​បន្ថែម​ថា តាមរយៈ​កិច្ចសហការ​ជាមួយ​នឹង NEA កន្លងមក លោក​មើល​ឃើញ​ថា NEA គឺជា​ស្ថាប័ន​មួយ​ដែល យុវជន សិស្ស-និស្សិត មិន​គួរ​មើល​រំលង​នោះ​ទេ ព្រោះ​ស្ថាប័នរដ្ឋ​មួយ​នេះ​ជា​កន្លែង​ប្រមូលផ្ដុំ​ព័ត៌មាន​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​សំបូរ​បែប មួយទៀត​ស្ថាប័ន​មួយ​នេះ ក៏​ជា​កន្លែង​ផ្តល់​នូវ​មគ្គុទ្ទេសក៍​ដំបូង​ក្នុង​ការ​ផ្តល់​នូវ​ការ​ប្រឹក្សា​ការងារ​ចំពោះ​សិស្ស-និស្សិត​ដែល​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ដំបូង​ផង​ដែរ។

លោក សុខា បញ្ជាក់​បន្ត​ថា លោក​ពិតជា​កោតសរសើរ​ចំពោះ NEA ដែល​តែងតែ​រិះរក​វិធីសាស្ត្រ​ល្អៗ ក្នុង​តំណាង​ក្រុមហ៊ុន​ផ្សេងៗ ទាំង​នៅ​ក្នុង​រាជធានី និង​តាម​បណ្ដា​ខេត្ត ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ ឬ អ្នក​ចង់​ផ្លាស់ប្ដូរ​ការងារ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​នឹង​តំណាង​មកពី​ក្រុមហ៊ុន​នោះ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (អិន​អ៊ី​អេ ខ្មែរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៤ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម