Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ការពិនិត្យជំងឺមហារីកមាត់ស្បូនឥតគិតថ្លៃដល់ស្ត្រី ២៥០នាក់ រយៈពេល៣ថ្ងៃ

បានផុស

នៅ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីប្រកាសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ទៅកាន់សាធារណជនបានជ្រាបថា ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ជូន ការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ ដល់ស្ត្រីចំនួន ២៥០នាក់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាស មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យ WORLDWIDE HEALING HAND មកពីសហរដ្ឋអាមេរិក។ ចំពោះ ស្ត្រីដែលមកទទួលការពិនិត្យ ត្រូវមានអាយុចន្លោះពី ២៥ឆ្នាំ ទៅ៦០ឆ្នាំ មិនធ្លាប់ទទួលការវះកាត់ពីមុនមក និងមិនធ្លាប់បានធ្វើតេស្តរកមេរោគបង្កជំងឺមហារីកមាត់ស្បូនក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយ។

សម្រាប់ព័ត៌មានលម្អិត ប្រជាពលរដ្ឋអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ៖ ០៧៧ ៦៥៨ ៤១៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម