Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារច្រាំងចម្រេះ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២៥ នេះ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​ក្រុមការងារ រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ផ្សារ​ច្រាំង​ចម្រេះ និង​បន្ត​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ ឲ្យ​លក់ដូរ​មាន​របៀប​រៀបរយ បរិស្ថាន​ល្អ សោភ័ណភាព​ស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ណែនាំ​ឲ្យ​រៀបចំ​សម្អាត​ផ្លូវ រៀបចំ​មុខ​ផ្សារ​ឲ្យ​ស្អាត មាន​របៀបរៀបរយ និង​សូម​ឲ្យ​ម្ចាស់​លំនៅឋាន​បញ្ឈប់​យក​ប្រយោជន៍​ពី​ដី​ផ្លូវ និង​ដី​ចំណី​របស់​រដ្ឋ ទោះបីជា​អាជ្ញាធរ​បាន​ចុះ​អប់រំ​ណែនាំ​ច្រើន​យ៉ាងណា​ក្តី​នា​ពេល​កន្លងមក។ ជាពិសេស នឹង​មាន​រៀបចំ​កិច្ចប្រជុំ​ស្ដីពី​ការ​កែលម្អ​ផ្សារ​ច្រាំង​ចម្រេះ​នេះ ដែល​ជា​ផ្សារ​រដ្ឋ ១ ក្នុងចំណោម ៣ ក្នុង​ខណ្ឌ រួមមាន ៖ ផ្សារ​ច្រាំង​ចម្រេះ ផ្សារ​ទួល​សង្កែ និង​ផ្សារ​គីឡូម៉ែត្រ​លេខ ៦។

ការ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ផ្សារ​ច្រាំង​ចម្រេះ​នេះ ដើម្បី​ឲ្យ​មាន​របៀបរៀបរយ សណ្ដាប់ធ្នាប់ បរិស្ថាន សោភ័ណភាព ដោយ​បច្ចុប្បន្ន​នៅតែ​មាន​អាជីវករ​មួយ​ចំនួន​បន្ត​យក​អីវ៉ាន់​ដាក់​លក់ដូរ​នៅ​លើ​ដង​ផ្លូវ​ជុំវិញ​ក្នុង​ផ្សារ​ជា​រៀងរាល់ថ្ងៃ គ្មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ។

ជាមួយ​គ្នា​នេះ អាជីវករ បាន​គាំទ្រ​រាល់​ចំណាត់​ការ​របស់​អាជ្ញាធរ និង​សំណូមពរ​ដល់​លោក​អភិបាល​ខណ្ឌ ជួយ​សម្របសម្រួល​ឲ្យ​អាជីវករ​លក់ដូរ​តាម​ផ្លូវ​ខាងក្រៅ​ផ្សារ​មក​ចូល​លក់ដូរ​ក្នុង​ផ្សារ​ចាស់​វិញ​ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៥ វិនាទី មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ៨ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១១ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម