Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ចង​ខ្សែ​ព័ទ្ធ​នៅ​កំណាត់​ផ្លូវ​ជុំវិញ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចត ឬ តាំង​លក់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២៥ នេះ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ លោក ស៊ឹម សុផង់ អភិបាល​រង​ខណ្ឌ​ទួលគោក បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​កំណាត់​ផ្លូវ​លេខ ២៥៣ ផ្លូវ​លេខ ១២២ និង​ផ្លូវ​លេខ ២៥៧ ជុំវិញ​មន្ទីរពេទ្យ​កុមារ​ជាតិ មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌ​ទួលគោក។

លោក ស៊ឹម សុផង់ បាន​ឲ្យ​ដឹង​ថា កន្លងទៅ នៅ​កំណាត់​ផ្លូវ​ជុំវិញ​មន្ទីរពេទ្យ​កុមារ​ជាតិ​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​បាន​ចុះ​រៀបចំ និង​ចងខ្សែ ម្ដង​ទៅ​ពីរ​ដង​រួច​មក​ហើយ។ តែ​អាជ្ញាធរ​មាន​ភារកិច្ច​រៀបចំ​កំណាត់​ផ្លូវ​ផ្សេងៗ ទៀត ដូច្នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ ក៏ដូចជា​ជន​ឆ្លៀត​ឱកាស​យក​រថយន្ត​មក​ចត ក៏ដូចជា​ការ​តាំង​លក់​របស់របរ​នៅ​កំណាត់​ផ្លូវ​ជុំវិញ​មន្ទីរពេទ្យ​កុមារ​ជាតិ​នេះ​ឡើងវិញ។

លោក​អភិបាល​រង បាន​បញ្ជាក់​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​តាំង​លក់​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ បរិស្ថាន​អនាម័យ តាម​ផ្លូវ​សាធារណៈ​បន្ត​ទៀត​នោះ​ឡើយ ដូច្នេះ​អាជ្ញាធរ​ចុះ​នៅ​ព្រឹក​មិញ​នេះ​គឺ​បាន​ចង​ខ្សែ​ព័ទ្ធ ករណី​នៅ​បន្ត​មាន​អ្នក​មក​ចត ឬ តាំង​លក់​របស់របរ​ទំនិញ​អ្វី​ទៀត នោះ​អាជ្ញាធរ​នឹង​ចាត់វិធានការ​រដ្ឋបាល។

ជា​ចុងក្រោយ​អាជ្ញាធរ​ខណ្ឌ​ទួលគោក សំណូមពរ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ប្រកប​អាជីវកម្ម​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​ចិញ្ចើម​ផ្លូវ បរិស្ថាន​អនាម័យ សណ្ដាប់ធ្នាប់ ឲ្យ​មាន​របៀបរៀបរយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក

ចរាចរណ៍៥ នាទីutes មុន

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ត្រាំ ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សា ឲ្យអាមេរិក 

កីឡា៣៥ នាទីutes មុន

លោក សឿ វណ្ណៈ ថា ឈ្នះ២ ឬ​៣ ក៏​អស្ចារ្យ​សម្រាប់​ការ​ប្រកួត​នៅ​អេស្ប៉ាញ​ថ្ងៃសៅរ៍នេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម