Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

បានផុស

នៅ

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ត្រី អេង ហ៊ី ថារថយន្តដែលជិះបើកផ្លូវឱ្យក្បូនឡានអ្នកលក់អនឡាញនោះមិនមែនជារថយន្តរបស់អាវុធហត្ថទេ ដោយពេលនេះកងកម្លាំងកំពុងសហការជាមួយក្រសួងការពារជាតិដើម្បីតាមរក។

លោក អេង ហ៊ី បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះថា ការស្រាវជ្រាវតាមរយៈស្លាកលេខក្នុងកងរាជអាវុធហត្ថគឺមិនមែនជារថយន្តរបស់អាវុធហត្ថទេ ហើយការគ្រប់គ្រងរបស់អាវុធហត្ថលើឡានស៊ឺរ៉ែនតឹងរឹងបំផុត។

លោកថា៖ «រថយន្តនោះមិនមែនជារបស់កងរាជអាវុធហត្ថទេ! ព្រោះវាជា ខ.ម ០២។ របស់អាវុធហត្ថ ខ.ម ០៩ នេះជាជំហានទី១ហើយយើងឆែកក្នុងបញ្ជីអាវុធហត្ថគឺអត់មានទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថាការគ្រប់គ្រង និងផ្ដល់ស្លាកលេខខេមរភូមិន្ទជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិ។

គូរឱ្យដឹងថាបន្ទាប់ពីមានវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមបង្ហាញអ្នកលក់អនឡាញម្នាក់បានចេញទៅចូលរួមមង្គលការ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញ ព្រមទាំងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទលេខ ២-១៨៧១ បើកផ្លូវឱ្យផងដែរនោះ។ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យ​អាវុធហត្ថធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិស្រាវជ្រាវលេខរថយន្តឃាត់ទុកតែម្ដង ដោយថាដើម្បីការពារមុខមាត់កងទ័ពជាតិ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ អ្នកដែលមានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស និងសំឡេងស៊ីរ៉ែនហែរអមក្បួនគឺមានតែក្បូនព្រះទីនាំង ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៍ រថយន្តប្រធានព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និងរថយន្តនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេសនេះ ក៏បានអនុញ្ញាតសម្រាប់ប្រើក្បួនយានយន្តហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ និងថ្នាកិប្រហាក់ប្រហែល តាមសំណើរបស់ក្រសួងការបរទេស ព្រមទាំងប្រើចំពោះយានយន្តបំពេញភារកិច្ចពិសេសរបស់កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ យានយន្តពន្លត់អគ្គីភ័យ និងយានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម