ព័ត៌មានជាតិ
ក្រសួងការងារបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សោម ចំណាន រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្ដសាល ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលក្នុងឆ្នាំ២០២៤ និងពិភាក្សាអំពីផែនការណ៍ការងារសម្រាប់ឆ្នាំ២០២៥ ដែលជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងឆ្នាំ២០២៤ ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល បានចុះធ្វើអធិការកិច្ចផ្តោតតែលើរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប មានទីតាំងនៅរាជធានីភ្នំពេញ ចំនួន ១១៨ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
នេះគឺជាការចាប់ផ្តើមដ៏ល្អប្រសើរក្នុងការអនុវត្តយន្តការអធិការកិច្ចថ្មីដែលជាកំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា នៅក្នុងយន្តការថ្មីនេះ ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការរៀបចំ និងដឹកនាំក្រុមអធិការកិច្ចអន្តរក្រសួងចំនួន ៤ វិស័យ មកដល់ពេលនេះ រួមមាន ១-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍, ក្រសួងបរិស្ថាន, ២-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យទេសចរណ៍ ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន, ៣-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកសិកម្ម ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, និង ៤-ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យសំណង់ ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់