ព័ត៌មានជាតិ
គ្រូពេទ្យបញ្ជាក់មូលហេតុករណីសិស្សទន់ដៃជើងដួលសន្លប់នៅវិទ្យាល័យភ្នំធំ
នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានសិស្សសាលាជាច្រើននាក់បានដួលសន្លប់បន្តបន្ទាប់គ្នានៅវិទ្យាល័យភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់មន្ត្រីអាជ្ញាធរ ករណីសិស្សជាង២០នាក់ទន់ដៃទន់ជើងដួលសន្លប់នៅវិទ្យាល័យភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកពីខ្វះជាតិកាល់ស្យូម បម្រែបម្រួលអាកាសធាតុ កត្តាដំណេកនិងកុមារដែលដូរវ័យជំទង់ជាដើម។
លោក ឆែម ម៉ូដែល នាយកវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទបានប្រាប់ឲ្យដឹងថា ករណីសិស្សដួលសន្លប់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនាម្តងហើយ ដោយមានសិស្ស៣នាក់បានទន់ដៃទន់ជើង ដោយសារពួកគេមានសុខភាពខ្សោយខ្វះជាតិកាល់ស្យូម ជាតិស្ករ ណាមួយដោយសារអាកាសធាតុក្តៅហប់ភ្លៀងកក់ខែជាដើម។
លោកបន្តថា លុះដល់ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១សិស្ស៣នាក់នោះ ក៏មករៀនជាធម្មតាដល់ម៉ោង១០ ព្រឹក នៅពេលចេញលេងសិស្ស៣នាក់នោះ បូកនឹងសិស្សពីថ្នាក់ទី៧ដល់ទី១២ ចំនួនជិត២០នាក់ទៀតបានទន់ដៃទន់ជើង និងដួលសន្លប់ជាបន្តបន្ទាប់ក្នុងចំណោម់នោះ សិស្សដែលរត់ទៅមើលគ្នា ក៏ស្លុតរន្ធត់ ហើយទន់ដៃទន់ជើងនិងដួលសន្លប់នឹងគេដែរ។ សិស្សទាំងនោះ មានប្រុសម្នាក់និងស្រី១៩នាក់ ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា សិស្ស ប្រុស ស្រី នៅវិទ្យាល័យភ្នំធំ មានបញ្ហាសុខភាពទាំងនោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពភ្នំតូចឃុំភ្នំតូច ទៅគ្លីនិកគ្លីនិចកង់រទេះនៅអូរស្ងួតឃុំបន្ទាយនាងនិងទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបុរី។
លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់ថា មកទល់រសៀលក្មេងសិស្សសាលាទាំងនោះ បានធូរស្បើយ ហើយបានចេញស្ទើរអស់ពីពេទ្យហើយ។
អត្ថបទ ៖ វ៉ាន់ណាង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា