ព័ត៌មានជាតិ
ក្រសួងបរិស្ថាន កំពុងរៀបចំទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវទូទាំងប្រទេស
ក្រសួងបរិស្ថាន កំពុងសិក្សាលម្អិត ដើម្បីសាងសង់ទីលានចាក់សំរាមនៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស ការជួសជុលបន្ថែម និងកែលម្អទីតាំងដែលមានស្រាប់ ក្នុងគោលបំណងដើម្បីគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់ការបំពុលបរិស្ថាន។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីកង្វះខាតទីលានចាក់សំរាមនៅក្នុងខេត្តមួយចំនួន រួមជាមួយបញ្ហាសម្ភារដែលខូចខាត និងមិនមានសម្ភារគ្រប់គ្រាន់។ លោកបន្តថា ជាការពិត ទីលានទុកដាក់សំរាមមិនទាន់មានគ្រប់ខេត្តទេនៅកម្ពុជា ជាអាទិ៍ខេត្តត្បូងឃ្មុំ និងខេត្តដទៃទៀត ហើយទីលានទុកដាក់សំរាមមួយចំនួនក៏មានការខូចខាត និងខ្វះខាតផងដែរ។ ។
លោកបញ្ជាក់ថា៖«អ៊ីចឹង! ដំណាក់កាលនេះ ខ្ញុំបានឱ្យអគ្គនាយកដ្ឋានគាំពារបរិស្ថាន ធ្វើការសិក្សាលម្ពិតទូទាំងប្រទេស ថាតើយើងមានទីលានចាក់សំរាមប៉ុន្មាន ខូចខាតប៉ុន្មាន ខ្វះខាត ត្រូវបំពេញបន្ថែមប៉ុន្មាន។ យើងកំពុងធ្វើការសិក្សា ខ្ញុំសង្ឃឹមថាចុងខែនេះនឹងចប់សព្វគ្រប់ ហើយផ្តើមអនុវត្តឆាប់ៗខាងមុខនេះ»។

បើតាមលោករដ្ឋមន្រ្តី ទីលានទុកដាក់សំរាមដទៃទៀតដែលខូចខាត និងខ្វះចន្លោះ ក្រសួងនឹងបំពេញបន្ថែម ជួសជុល រៀបចំឱ្យបានស្អាត ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាម គាត់អាចប្រមូលសំរាមទុកដាក់ឱ្យបានល្អ ហើយមិននាំទៅដល់ការបំពុលបរិស្ថានជុំវិញនោះ។ លោកថ្លែងថា៖« នេះគឺជាការងារដែលយើងកំពុងធ្វើមួយជំហានម្តងៗ ឱ្យទទួលបានជោគជ័យក្នុងរយៈពេល ៥ឆ្នាំ អាណត្តិនេះ»។
លោក អ៊ាង សុផល្លែត ក៏សង្កេតឃើញថាការបោះបង់ចោលសំរាមពាសវាលពាសកាល ជាអតីតកាលទៅហើយ ខណៈបច្ចុប្បន្នកាល អ្នកបើកកញ្ចក់ឡានបោះចោលសំរាមចេញក្រៅ អ្នកយកសំរាមបោះចោលតាមផ្លូវក៏ត្រូវវបានកាត់បន្ថយផងដែរ។ លោកចាត់ទុកទង្វើនេះ ជាសញ្ញាវិជ្ជមាន និងបន្តអំពាវដល់សាធារនជនទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសំណល់ប្លាស្ទិក ដែលបង្កហានិភ័យខ្ពស់ដល់សុខភាព។

ដើម្បីដោះស្រាយបញ្ហាសំណល់សំរាម ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការចែកធុងសំរាមនៅតាមសាលារៀនទូទាំងប្រទេស មណ្ឌលសុខភាព និងវត្តអារ៉ាម ដើម្បីឱ្យពលរដ្ឋមានកន្លែងទុកដាក់សំរាមបានត្រឹមត្រូវចៀសវាងបោះចោលពាសវាលពាសកាល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ