Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ៖ កម្មវិធី YSEALI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពយុវជននៅកម្ពុជាកាន់តែប្រសើរ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍(YSEALI) ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យអប់រំក៏ដូចជាកសាងសមត្ថភាពយុវជនកម្ពុជាកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអតីតសមាជិកនៃគំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) កាលពីថ្ងៃទី១០មករា នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ
ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន
និងកីឡា បានសម្ដែងការអបអរសាទរក្នុងឱកាសនៃការរីកចម្រើនរបស់គំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសស្ថានទូតសហរដ្ឋ​អាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងការជួយគាំទ្រដល់យុវជនកម្ពុជាលើការអភិវឌ្ឍន៍វិស័យអប់រំតាមរយៈការផ្ដល់អា
ហារូបករណ៍ និងគំនិតផ្តួចផ្តើមនានាក្នុងការកសាងសមត្ថភាពយុវជនសម្រាប់អភិវឌ្ឍអនាគតប្រទេសជាតិ។

លោករដ្ឋលេខាធិការបានបន្តថា ដូចបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនដែរ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយសង្កត់ធ្ងន់លើកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងការលើកកម្ពស់វិស័យអប់រំ។ ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាត្រូវសហការគ្នា និងប្រើប្រាស់សក្តានុពលនៃមេដឹកនាំយុវជនរបស់យើង។

លោករដ្ឋលេខាធិការបានបន្ថែមថា បទពិសោធន៍ ចំណេះដឹង និងជំនាញរបស់យុវជនអតីតសមាជិក YSEALI
ដែលទទួលបានតាមរយៈការសិក្សានៅសហរដ្ឋអាមេរិក គឺជាទុនមួយក្នុងការសម្រេចគោលដៅប្រកបដោយមហិច្ឆតារបស់កម្ពុជា។ យុវជនបានបង្ហាញសមត្ថភាពក្នុងការរៀន ការសម្របខ្លួន និងភាពប៉ិនប្រសប់រួចហើយក្នុងបរិបទដ៏ចម្រុះនៅខាងក្រៅប្រទេស។ ស្របគ្នានេះដែរយុវជនត្រលប់មកប្រទេសកម្ពុជាវិញ នឹងនាំមកនូវជំនាញបច្ចេកទេស និងតម្លៃនៃភាពច្នៃប្រឌិត ភាពធន់ និងការទទួលខុសត្រូវខ្ពស់។ គុណសម្បត្ដិទាំងនេះនឹងបន្តជំរុញឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍
និងវិបុលភាពនាពេលអនាគត។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអតីតសមាជិក YSEALI ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ និងបង្រួបបង្រួមទំនាក់ទំនងរវាងយុវជនកម្ពុជា ៣៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សា YSEALI នៅសហរដ្ឋអាមេរិក និងនៅក្នុងតំបន់ ព្រមទាំងអតីតសមាជិក YSEALI ប្រមាណជាង ១០០នាក់ ដែលមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីម័រឡេសេ្ត។ កិច្ចប្រជុំកំពូលមានការចូលរួមពីសំណាក់ លោកស្រី Brigette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងអតីតសមាជិក YSEALI កញ្ញា Lyta Kater រួមទាំងអតីតសមាជិកYSEALI នានាក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមរំលឹកថា គំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក​នៅឆ្នាំ២០១៣ និងផ្ដោតលើយុទ្ធសាស្រ្តចំនួន៤ ការចូលរួមរបស់ពលរដ្ឋសហគ្រិនភាព
និងកំណើនសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ YSEALI ក៏បានរៀបចំកម្មវិធីផ្សេងទៀតដែរ
ដើម្បីជំរុញការអភិវឌ្ឍន៍តាមរយៈការផ្ដល់នូវជំនាញសំខាន់ៗដល់យុវជន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម