ព័ត៌មានជាតិ
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៥ មក ទឹកស្ទឹងសង្កែនៅប៉ែកខាងក្រោម ក្នុងតំបន់បាក់ព្រា នាដៃទន្លេសាប ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានការរីងស្ងួតហួតហែង ដោយទឹកនៅសេសសល់តែកន្លែងណាដែលមានអន្លង់ជ្រៅតែប៉ុណ្ណោះ ធ្វើឱ្យប្រជាពលរដ្ឋមានតម្រូវការទឹកប្រឈមនឹងបញ្ហា។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមួយចំនួនបានលើកឡើងថា កាលពីអំឡុងខែកញ្ញា នាឆ្នាំកន្លងទៅ ទឹកស្ទឹងសង្កែបានដាច់ម្ដងរួចមកហើយ ដោយពុំមានទឹកប្រើប្រាស់ទាល់តែសោះបើប្រជាពលរដ្ឋត្រូវការ គឺត្រូវដើររកចំណុចណាដែលមានអន្លង់ជ្រៅដើម្បីដួសយកទៅប្រើចំណែកការដាំស្លគឺត្រូវទិញទឹកបរិសុទ្ធប៊ីដុងធំៗដើម្បីយកទៅប្រើប្រាស់។
ប្រជាពលរដ្ឋបានបន្តថា បច្ចុប្បន្ននេះមិនត្រឹមតែខ្វះទឹកប្រើប្រាស់នោះទេ សម្រាប់ស្រូវដែលសង្ឃឹមលើទឹកស្ទឹងហើយមិនទាន់ចេញស្រួលបួលផងឥឡូវនេះគឺត្រូវចប់តែម្ដងដោយសារកង្វះខាតទឹកហើយក៏មិនដឹងទៅរកប្រភពទឹកមកពីណាផ្សេងទៀតបានដែរ ដោយសារនៅតំបន់នោះគឺពឹងផ្អែកទៅលើទឹកស្ទឹងសង្កែតែមួយគត់។
ជុំវិញបញ្ហានេះលោក ខៃ សុដា ប្រធានស្ដីទីនៃមន្ទីរធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ថ្មីៗនេះលោកអភិបាលស្រុកឯកភ្នំ បានធ្វើសំណើរមកដល់លោករួចហើយដោយសំណូមពរសុំបើកទ្វារទឹកទំនប់ស្ទាក់ទឹកសាលាតាអនដើម្បីឱ្យប្រជាពលរដ្ឋបានផឹកនិងប្រើប្រាស់។
លោកបានបន្តថា កន្លងមកគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៤ លោកបានធ្វើការផ្សព្វផ្សាយ ស្ដីពីការហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងលើសផែនការកំណត់នោះឡើយ ព្រោះទឹកស្ទឹងសង្កែមិនអាចផ្គត់ផ្គង់បាននោះឡើយ ប៉ុន្តែប្រជាពលរដ្ឋនៅស្រុកឯកភ្នំមិនបានយកចិត្តទុកដាក់ស្ដាប់និងអនុវត្តតាមកាលណែនាំរបស់មន្ទីរនោះឡើយ ដែលបច្ចុប្បន្ននេះគេសង្កេតឃើញថាចាប់ពីទំនប់ស្ទាក់ទឹកសាលាតាអនទៅដល់ដៃទន្លេគឺនៅសងខាងស្ទឹង សុទ្ធតែស្រូវទាំងអស់ ដូច្នេះហើយទើបបញ្ហានេះត្រូវបានកើតឡើង ដោយសារតែមន្ទីរមិនអាចផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់នោះទេ។
លោកប្រធានមន្ទីរបានបន្តថា សម្រាប់ស្រែប្រាំងនៅទូទាំងខេត្តបាត់ដំបងគឺមន្ទីរអនុញ្ញាតត្រឹមតែ ២៧.០០០ ហិចតាប៉ុណ្ណោះ ហើយបច្ចុប្បន្នមន្ទីរត្រូវថែរក្សាទឹកធ្វើយ៉ាងណាឲ្យដល់ខែឧសភា ដោយសារតែបច្ចុប្បន្ននៅទីតាំងស្តុកទឹកសេកសក គឺនៅសល់ប៉ុន្មាន ៦០ លានម៉ែត្រគូបប៉ុណ្ណោះ ដូច្នេះការប្រើប្រាស់ទឹកត្រូវមានកម្រិតដោយបច្ចុប្បន្នមន្ទីរអនុញ្ញាតឲ្យទឹកហូរកាត់ស្ទឹងសង្កែសម្រាប់តែការផឹកនិងស្រោចស្រពដំណាំរួមផ្សំបន្តិចបន្តួចប៉ុណ្ណោះ ព្រោះទឹកស្ទឹងបានសង្គ្រោះស្រូវវស្សាលើកទី ២ បាន 100% ដោយគ្រាន់តែប្រព័ន្ធស្ទាក់ទឹកទំនប់កង្ហត គឺប្រើប្រាស់ទឹកដើម្បីស្រោចស្រពស្រូវវស្សាលើកទី ២ អស់ជាង ៥ ម៉ឺនហិចតាទៅហើយ។
លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា បន្តិចទៀតទឹកស្ទឹងអាចបិទមិនឱ្យស្រោចស្រពដំណាំរួមផ្សំទៅទៀតបានទេ ដោយទុក្ខសម្រាប់ផ្គត់ផ្គង់ឲ្យអង្គភាពរដ្ឋាករទឹកដើម្បីផលិតទឹកស្អាតតែប៉ុណ្ណោះដោយធ្វើយ៉ាងណាត្រូវសន្សំសំចៃ ឱ្យដល់ខែឧសភាទើបអាចមានភ្លៀងធ្លាក់ខ្លះ។ ហើយចំពោះទឹកនៅប៉ែកខាងក្រោម លោកនឹងសិក្សាហើយអាចបើកបន្តិចបន្តួចទៅតាមសំណើរបស់លោកអភិបាលស្រុកឯកភ្នំតែប៉ុណ្ណោះ៕
អត្ថបទ៖សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់