ព័ត៌មានជាតិ
នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត
អាជ្ញាធរខេត្តមណ្ឌលគិរី បានលែងកូនត្រីចម្រុះដល់ទៅចំនួន ២៧ ០០០ ក្បាលទៅក្នុងទំនប់អូរតេធិបតី ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ការលែងកូនត្រីចម្រុះនេះ គឺដើម្បីបង្កើនការផ្តត់ផ្គង់ហូបចុកនៅក្នុងតំបន់មូលដ្ឋានផង និងទុកសម្រាប់ឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរស្ទូចលេងកម្សាន្តផងនៅពេលទៅលេងខេត្តមណ្ឌលគិរី។

នៅក្នុងពិធីលែងកូនត្រីចម្រុះ២៧ ០០០ក្បាលកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានលើកឡើងថា ការរៀបចំលែងកូនត្រីចូលក្នុងទំនប់អូរទេធិបតីនាពេលនេះ ដើម្បីធ្វើយ៉ាងណាបង្កើនផលត្រីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចស្ទូចត្រីកម្សាន្តអារម្មណ៍បានដោយសេរី។ ពិសេស ទំនប់អូរតេធិបតីនេះ អាចជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ ហើយជាតំបន់អាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត។ លោកបានបញ្ជាក់ថា ការថែរក្សា ការពារ អភិរក្ស និងទប់ស្កាត់បទល្មើសជលផល ជាភារកិច្ចរួម ថែមទាំងត្រូវទាមទារកិច្ចសហការគាំទ្រជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ជួយណែនាំអប់រំឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភេទឧបករណ៍នេសាទស្របច្បាប់ និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់។ ម្យ៉ាងទៀត ត្រូវលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមក ចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូលជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយផងដែរ។

ចំណែក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ឃាង វិញ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្តបានរៀបចំប្រារព្ធពិធីលែងកូនត្រីសរុបចំនួន២៧ ០០០ក្បាលចូលក្នុងទំនប់អូរធិបតី រួមមាន ប្រភេទពូជ ត្រីឆ្ពិន ត្រីប្រា ត្រីកាហែ ត្រីច្រកែង ត្រីគ្រំ និងត្រីរៀល។ លោកបញ្ជាក់ថា ទំនប់អូរតេធិបតីនេះ មានសមត្ថភាពស្តុកទឹកចំនួន១២លានម៉ែត្រគូស មានអត្ថប្រយោជន៍សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ និងសម្រាប់ស្រោចស្រពដំណាំផ្សេងទៀតក្នុងខេត្តមណ្ឌលគិរីផងដែរ៕
ដោយ៖ រៀម សុខហេង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ