Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

បានផុស

នៅ

ថ្លែងក្នុងឱកាសពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅវត្តឃុំអណ្តូងពោធិ៍ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ គឺជាសច្ចភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការ និងពណ៌សម្បុរ ត្រូវតែចងចាំអំពីព្រឹត្តិការណ៍បញ្ចប់សោកនាដកម្មដ៏ជូរចត់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ លោកគូសបញ្ជាក់ទៀតថា អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហម ប្រជាជនកម្ពុជាបានធ្លាក់ទៅក្នុងស្ថានភាពគុកឥតជញ្ជាំង ដោយក្រុមមេដឹកនាំខ្មែរក្រហម គ្រប់គ្រងដោយបិទទ្វារប្រទេសពីពិភពលោកខាងក្រៅ ហើយសម្លាប់ប្រជាជនឯងយ៉ាងរង្គាល និងឃោរឃៅបំផុត។ ចំណែកឯ ស្រូវអង្ករដែលបង្កបង្កើនផល បែរជាត្រូវបានរបបនេះយកទៅឱ្យបរទេសទៅវិញ ហើយទុកឱ្យប្រជាជនខ្លួនអត់ឃ្លាន ឈឺថ្កាត់ និងស្លាប់ជាច្រើនឥតគណនា។ សម្រាប់លោកបណ្ឌិត យង់ ពៅ ស្ថានភាពនេះ មិនធ្លាប់មានកើតឡើងក្នុងប្រទេសណាមួយលើពិភពលោកនោះឡើយ។ នៅក្នុងដំណាក់កាលនោះ ប្រទេសមួយចំនួន រួមទាំងអង្គការសហប្រជាជាតិ មានការភ័ន្តច្រឡំលើនយោបាយកម្ពុជា ដោយមិនជឿថាមានការកាប់សម្លាប់ប្រជាជនខ្លួនឯង រហូតដល់ស្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់នោះទេ ហើយប្រសិនបើគ្មានថ្ងៃជ័យជម្នះ៧មករានោះទេ ខ្មែរក្រហមអាចនឹងសម្លាប់អស់ប្រជាជនខ្មែរដោយចៀសពុំរួចឡើយ ដោយការធ្វើវិសុទ្ធកម្មផ្ទៃក្នុង និងការចាត់ទុកប្រជាជនខ្លួនជាខ្មាំងសត្រូវ។

ទោះជារបបនេះមានលក្ខណៈឃោរឃៅយង់ឃ្នង និងពិតជាបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅក្នុងជំនាន់នោះ សុទ្ធតែអាចធ្វើជាសាក្សីក៏ដោយក្ដី ក៏បច្ចុប្បន្ន នៅមានមានទស្សនៈនយោបាយមួយចំនួន នៅមិនទទួលស្គាល់លើរបបគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ឬច្រានចោលនូវជ័យជម្នះ។ មានទស្សនៈខ្លះបានលើកថា ថ្ងៃ៧មករា គឺជាការឈ្លានពានរបស់ប្រទេសវៀតណាមមកលើកម្ពុជា ប៉ុន្តែ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពនាពេលនោះ បន្ទាប់ពីប្រឈមនឹងការរងគ្រោះពីការសម្លាប់ និងវិសុទ្ធកម្មរបស់ខ្មែរក្រហម បើទោះបីជាឥស្សរជនខ្មែរមួយចំនួន បានកៀងគរកម្លាំង និងការគាំទ្របង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏កម្លាំងដែលចូលរួមជាមួយមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវាយរំលំរបបប្រល័យមនុស្សជាតិនេះបានឡើយ។

ហេតុនេះហើយ ដើម្បីរំដោះប្រទេសចេញពីការគ្រប់គ្រងដោយឆ្កួតលីលានោះ កម្ពុជាត្រូវការពឹងពាក់កម្លាំងពីក្រៅប្រទេស ទើបឥស្សរជនជាអ្នកតស៊ូខ្មែរបានសម្រេចចិត្តពឹងពាក់កងទ័ពវៀតណាម ព្រោះនៅពេលនោះ គ្មានកម្លាំងណាផ្សេង ដែលអាចមកជួយសង្គ្រោះប្រជាជនកម្ពុជាបានឡើយ។ លោកបណ្ឌិត បានអះអាងថា៖ «យើងត្រូវដឹងថា ដើម្បីរំដោះប្រទេសបាន យើងមានតែពឹងប្រទេសវៀតណាមដែលជាប្រទេសជិតខាង និងជាប្រទេសដែលយល់ព្រមជួយយើង។ យើងមិនអាចទៅពឹងដល់សហរដ្ឋអាម៉េរិក ឬប្រទេសផ្សេងទៀតបានទេ»។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងផងដែរអំពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធិមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដែលសម្ដេចបានស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត “ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ”។ លោកបណ្ឌិត បានថ្លែងគូសបញ្ជាក់ថា ការណ៍នេះជា កាលៈទេសៈតម្រូវសម្រាប់ការធានាស្ថិរភាព និងសន្តិភាពយូរអង្វែងរបស់ប្រទេសកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេស យុវជនកម្ពុជាជំនាន់ក្រោយ ត្រូវចងចាំ និងចូលរួមថែរក្សាសន្តិភាព ដែលប្រជាជាតិខ្មែរបានដណ្ដើមយកមកដោយលំបាកនេះ ដោយត្រូវបន្តជ្រោងទង់សន្តិភាពរបស់កម្ពុជា ហើយខិតខំធ្វើយ៉ាងបញ្ចៀសឱ្យបាន កុំឱ្យប្រទេសធ្លាក់ក្នុងអន្លង់នៃសង្រ្គាមបន្តទៅទៀត ព្រោះសន្តិភាព គឺជាបុព្វលក្ខខណ្ឌដ៏ចម្បងបំផុតនៅក្នុងការដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៃប្រជាជាតិនីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម