ព័ត៌មានជាតិ
កណ្ដុរអាំងនៅភូមិគោកពន្លៃ ពលរដ្ឋអាចលក់បានចន្លោះពី ៧ ទៅ១០គីឡូក្រាមក្នុងមួយថ្ងៃ
កណ្ដុរគឺជាប្រភេទថនិកសត្វ ហើយក៏ជាសត្វចង្រៃមួយប្រភេទផងដែរ ដែលពួកវាចូលចិត្តស៊ីបំផ្លាញដំណាំផ្សេងៗ និងរបស់របរនៅក្នុងផ្ទះស្ទើរគ្រប់កន្លែង ប៉ុន្តែសម្រាប់កណ្ដុរស្រែក៏មានឱជារសឆ្ងាញ់ពិសាផងដែរ សម្រាប់អ្នកដែលនិយមបរិភោគ។
បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបងឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រមាណ ៨គីឡូម៉ែត្រ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង គេនឹងឃើញមានប្រជាពលរដ្ឋដាក់ឆ្អើរកណ្ដុរនៅសងខាងផ្លូវ ជាច្រើនកន្លែងដែលមើលទៅពណ៌ក្រហម ស្រួយ ជ្រលក់ជាមួយអំបិលម្រេច ក្រូចឆ្មារ គឺទំនងតែម្ដង។
កំពុងឈរអាំងកណ្ដុរ និងកំពុងច្រកអោយភ្ញៀវដែលចតរថយន្តចូលមកទិញ អ្នកស្រី ផល ថាវី បានរៀបរាប់ថា កណ្ដុរទាំងនេះ គឺអ្នកស្រីទិញពីប្រជាពលរដ្ឋដែលដើរដាក់អន្ទាក់ និងបរបាញ់ពេលយប់ក្នុងមួយគីឡូក្រាមតម្លៃ ១២.០០០ រៀល ( ធ្វើស្អាតហើយស្រេច) ដោយអ្នកស្រីគ្រាន់តែយកមកប្រឡាក់ឲ្យល្មមឆ្ងាញ់ហើយអាំងឲ្យក្រហមស្រួយ ដើម្បីលក់ទៅឲ្យអតិថិជនវិញ ដែលការលក់នេះគឺបានបែងចែកតាមតូចតាមធំ ដើម្បីធ្វើយ៉ាងណាអោយបានកម្រៃខ្លះគ្រាន់ទប់ទល់ក្នុងជីវភាពគ្រួសារ។
អ្នកស្រីបានបន្ថែមថា បើតាមការសង្កេតតាំងពីអ្នកស្រីលក់រហូតមកទល់ពេលនេះ គឺអ្នកដើរដាក់អន្ទាក់បណ្ដុរបានយកមកលក់រាល់ថ្ងៃ បើគ្រាន់តែកណ្ដុរមានរដូវវាដែលមានខ្លាញ់ល្អ ដោយចាប់ពីខែមករា ដល់ខែឧសភា គឺកណ្ដុរមានខ្លាញ់ល្អ និងមានឱជារសឆ្ងាញ់ លុះចូលដល់ខែវស្សា គឺកណ្ដុរគ្មានខ្លាញ់នោះទេ។
សព្វថ្ងៃបើតាមការលក់ជាមធ្យមក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចាប់ពី ៧ដល់១០ គីឡូក្រាម និងអាចរកប្រាក់ចំណេញបានខ្លះសម្រាប់ជីវភាពប្រចាំថ្ងៃដោយកាលពីមុននៅម្ដុំភូមិគោកពន្លៃនេះមានអ្នកលក់កណ្ដុរអាំង តិចតួចតែប៉ុណ្ណោះប៉ុន្តែឥឡូវមានប្រជាពលរដ្ឋចាប់ផ្ដើមប្រកបមុខរបរនេះកាន់តែច្រើនឡើងៗ ដូច្នេះបើភ្ញៀវទេសចរឆ្លងកាត់ ឬអតិថិជនដែលធ្លាប់ទិញហើយដឹងពីរសជាតិឆ្ងាញ់នោះគេនឹងមកទិញបន្តទៀត។ អ្នកស្រីបានផ្តាំផ្ញើទៅអ្នកដែលធ្វើដំណើរពីបាត់ដំបងទៅកាន់ខេត្តប៉ៃលិនឆ្លងកាត់ភូមិសាស្ត្រនេះ សូមចូលទិញ និងភ្លក្សកណ្ដុរអាំងនៅភូមិគោកពន្លៃនេះផង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ