Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរចំពោះអគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព តម្លៃជាង ៧២ ម៉ឺនដុល្លារ

បានផុស

នៅ

សម្តេច​កិត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​នូវ​អគារសិក្សា អគារ​ទីចាត់ការ អគារ​ផ្នែក​សម្ភព តម្លៃ​ជាង ៧២ ម៉ឺន​ដុល្លារ សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ អគារសិក្សា​អនុវិទ្យាល័យ ខ្វាន់ ស៊ា​ម សង្កែ និង​អគារ​ផ្នែក​សម្ភព រោគ​ស្ត្រី ទារក កុមារ និង​វះកាត់ នៃ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល ស្ថិតនៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១៤ ​កើត ខែ​បុស្ស ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ទី ១២ ខែ​មករា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ជូន​ដល់​អង្គ​ពិធី​ប្រកប​ដោយ​ក្តី​នឹករលឹក និង​ការ​គិតគូរ​យកចិត្តទុកដាក់​គ្រប់​បែបយ៉ាង​ដល់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សំខាន់ៗ នៃ​ការ​អបអរសាទរ​ខួប​លើក​ទី ៤៦ ទិវា​ជ័យជំនះ ៧ មករា ដែល​ថ្លែង​ដោយ​ សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​បាន​គូស​រំលេច​អំពី​គុណ​តម្លៃ​សន្តិភាព ក្រោម​ការអនុវត្ត​នូវ នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច ដែល​យើងទាំងអស់គ្នា​មាន​កាតព្វកិច្ច​ចូលរួម​គ្នា​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស​ទោះ​ក្នុងតម្លៃ​ណា​ក៏ដោយ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី ៧ នេះ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​ការ​កែទម្រង់​ជាច្រើន ដោយ​ផ្ដោត​នូវ​ការ​ពង្រឹង​គុណភាព​វិស័យ​អប់រំ ការ​បង្ខិត​សាលារៀន​ឲ្យ​ទៅដល់​មូលដ្ឋាន ដើម្បី​ជួយ​កាត់បន្ថយ​ពេលវេលា និង​ជួយ​សម្រួល​ដល់​ការសិក្សា រួម​ជាមួយ​នឹង​ពង្រឹង​គុណភាព​សាលា​រដ្ឋ​នៅ​គ្រប់​កម្រិត​ផង​ដែរ។ ចំណែក​ឯ វិស័យ​សុខាភិបាល រាជរដ្ឋាភិបាល ក៏បាន​យកចិត្តទុកដាក់​លើ​ការសម្រេច​ឲ្យ​បាន​គោលដៅ​អាទិភាព​ប្រកបដោយ​ចីរភាព​ទាក់ទង​នឹង​សុខភាព ជាពិសេស​ការ​ឈាន​ទៅ​សម្រេច​បានការ​គ្របដណ្ដប់​សុខភាព​ជា​សកល ពោល​គឺ «​គ្មាន​ជនណាម្នាក់​ត្រូវគេ​ទុកចោល ដោយ​មិន​ទទួលបាន​សេវា​ថែទាំ​សុខភាព​ឡើយ​»។

គួរ​រំលឹក​ផង​ដែរ​ថា សមិទ្ធផល​ដែល​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​មិញម្សិញ​រួមមាន ៖ អគារសិក្សា​ចំនួន ១ ខ្នង កម្ពស់ ២ ជាន់ ស្មើ​នឹង ១០ បន្ទប់ និង​អគារ​ទីចាត់ការ ២ ខ្នង ស្មើនឹង ៨ បន្ទប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ដែល​បាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ចំនួន ៥៦២.៧២០ ដុល្លារ និង សំណង់​អគារ​មន្ទីរពេទ្យ ១ ខ្នង កម្ពស់ ២ ជាន់ នៅ​ក្នុង​ជំហាន​ទី ២ នេះ ដែល​រួមមាន អគារ​ផ្នែក​សម្ភព រោគ​ស្ត្រី ទារក កុមារ និង​វះកាត់ ដែល​បាន​ចំណាយ​ការសាងសង់​អស់​ចំនួន ១៦៣.១៥៨ ដុល្លារ សរុប​ថវិកា​សាងសង់​ស្មើនឹង ៧២៥.៨៧៨ ដុល្លារ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម