ព័ត៌មានជាតិ
បេក្ខជនវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart រៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូ
ការរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូក្នុងរាជធានីភ្នំពេញ គឺជាអំពើល្អមួយដែលជួយឲ្យលោក តាំង ហួងហាវ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ហើយឥឡូវនេះ លោក ហួងហាវ បានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង១០ នាក់ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ហើយបើលោកត្រូវបានគេជ្រើសរើសជាអ្នកទទួលជយលាភី លោកនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

ជានិស្សិតឆ្នាំទី៣ ផ្នែកធុរកិច្ចនៅសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក លោក ហួងហាវ កាលពីចុងឆ្នាំ២០២០ បានផ្តួចផ្តើមគំនិតមួយដើម្បីរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូ បន្ទាប់ពីលោកបានជួបជាមួយអ្នករត់ស៊ីក្លូម្នាក់ឈ្មោះ សិន សុខុម ហៅ តាសាន នៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលគាត់តែងតែសម្រាក និងបរិភោគអាហារនៅតាមមុខផ្ទះគេ និងតាមចិញ្ចើមផ្លូវដូចអ្នករត់ស៊ីក្លូផ្សេងទៀតដែរ។ លោកថ្លែងថា “នៅពេលខ្ញុំបានជួប តាសាន នៅផ្សារកណ្តាល យើងបានជិះជុំវិញផ្សារ។ គាត់បានចង្អុលបង្ហាញខ្ញុំនូវកន្លែងដែលគាត់គេងនៅខាងមុខហាងរបស់គេ កន្លែងគាត់ញ៉ាំនៅចិញ្ចើមផ្លូវជាប់របងសាលា។ គាត់បានចង្អុលទៅកន្លែងផ្សេងៗទៀតប្រាប់ខ្ញុំ។ រឿងរ៉ាវរបស់គាត់បានជំរុញចិត្តខ្ញុំជាខ្លាំង។ គាត់ជួបរឿងរ៉ាវដ៏គួរឲ្យអាណិត ខណៈដែលខ្ញុំមិនជួបរឿងរ៉ាវបែបនេះទេ។ ខ្ញុំមានបណ្តាញទំនាក់ទំនងសង្គម តែគាត់អត់មាន។ ដូច្នេះខ្ញុំព្យាយាមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីជាប្រយោជន៍”។
ទុក្ខលំបាករបស់អ្នករត់ស៊ីក្លូនេះហើយបានបណ្ដាលឲ្យលោក ហួងហាវ បង្កើតគំនិតផ្តួចផ្តើមមួយឈ្មោះថា ណូអែលសម្រាប់ស៊ីក្លូ (Christmas for Cyclo) ដែលចាប់ផ្តើមឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យណូអែល។

ក្នុងរយៈពេលជាង២សប្តាហ៍នៃយុទ្ធនាការនេះ លោក ហួង ហាវ រៃអង្គាសប្រាក់បានចំនួន ៥.២០០ដុល្លារពីមិត្តភក្តិ និងសប្បុរសជនផ្សេងៗ ដែលស្គាល់លោកតាមរយៈបណ្តាញទំនាក់ទំនងសង្គម និងពីការរៀបចំដំណើរកម្សាន្តតាមស៊ីក្លូចំនួន២លើក ដែលលោកបានរៀបចំ ដើម្បីធ្វើជាអំណោយដល់អ្នករត់ស៊ីក្លូចំនួន ២១០នាក់ និងសម្រាប់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ។ អ្នករត់ស៊ីក្លូម្នាក់ៗទទួលបានប្រាក់ ៥ដុល្លារ អាកុលលាងសម្អាតដៃ ម៉ាស អាហារ នំប៉័ង អាហារសម្រន់ ភួយ និងក្រមាពីយុទ្ធនាការនេះ។
លោក សិន សុខុម ហៅ តា សាន អាយុ៦៧ឆ្នាំ ដែលប្រកបមុខរបរជាអ្នករត់ស៊ីក្លូចាប់តាំងពីឆ្នាំ១៩៨៧ មកនោះ បានសម្តែងក្តីរីករាយនៅពេល ដែលទទួលបានអំណោយពីគំនិតផ្តួចផ្តើម Christmas for Cyclo។ លោកបានថ្លែងថា “អារម្មណ៍ខ្ញុំនៅថ្ងៃបុណ្យណូអែលហ្នឹង គឺថាមានយុវជន គាត់ជួយ ដូចជា មី អង្ករ សំលៀកបំពាក់ ក្រម៉ា បានច្រើនដែរ បានចង់ជាងកន្លះស៊ីក្លូអីដែរ។ ខ្ញុំរីករាយណាស់ ដែលមានការចូលរួមពីយុវជន ទាំងកម្មករស៊ីក្លូ ពួកគាត់សប្បាយរីករាយណាស់ មានស្វាគមន៍គ្នាទៅវិញទៅមក ដូចជាមានភាពស្រលាញ់គ្នាណាស់”។
អ្នករត់ស៊ីក្លូម្នាក់ទៀតឈ្មោះ អ៊ីត វី អាយុ ៦៣ឆ្នាំ ដែលប្រកបរបរជាអ្នករត់ស៊ីក្លូនេះអស់រយៈពេល ២០ឆ្នាំមកហើយដែរនោះ ក៏បានសម្តែងក្តីរីករាយផងដែរក្នុងការទទួលបានជំនួយពីយុទ្ធនាការណូអែលសម្រាប់ស៊ីក្លូនេះ។
ទោះជាយ៉ាងណា យុទ្ធនាការនេះមិនអាចធ្វើឲ្យជីវភាពរបស់អ្នករត់ស៊ីក្លូមាននិរន្តរភាពឡើយ ជាពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នេះ ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នករត់ស៊ីក្លូធ្លាក់ចុះខ្លាំង។ តាសាន បានរៀបរាប់ថា ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះខ្លាំង ដោយបច្ចុប្បន្នលោកអាចសល់ប្រាក់បានតែ ៧.០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃបន្ទាប់ពីចំណាយប្រចាំថ្ងៃរួច ខណៈដែលកាលពីមុនលោកអាចរកប្រាក់ចំណូលបានពី ៧ម៉ឺន ទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃពីការដឹកជនបរទេស។

ដើម្បីរក្សានិរន្តរភាពជីវភាពរបស់អ្នករត់ស៊ីក្លូ លោក ហួងហាវ បានបង្កើតគំនិតមួយទៀតគឺលោកបានស្នើសុំទៅកាន់ក្រុមហ៊ុន Grab ដើម្បីដាក់បញ្ចូលស៊ីក្លូទៅក្នុង App របស់ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរមួយនេះ។ លោកថ្លែងថា “បើយើងជួយជាលុយ យើងជួយបានតែម្តងហើយក៏ចប់។ ដូច្នេះខ្ញុំរកវិធីអ្វីដែលជួយឲ្យមាននិរន្តរភាពជាង។ ដល់ពេលអ្នកជិះចុចនៅលើ Grab គេអាចរកស៊ីក្លូជិះបាន”។ លោកថ្លែងថា មកដល់ពេលនេះ សំណើនេះស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ តែអ្វីដែលក្រុមហ៊ុន Grab អាចជួយបានភ្លាមៗ គឺការជួយផ្សព្វផ្សាយអំពីស៊ីក្លូនៅក្នុង App របស់ក្រុមហ៊ុន។

អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។ ការប្រកាសជយលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក តាំង ហួងហាវ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4gg1VKv11e/ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?