Connect with us

ព័ត៌មានជាតិ

សមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាលសមគំនិតគ្នាដោយចេតនា នឹងត្រូវប្រឈមមុខចំពោះច្បាប់

បានផុស

នៅ

សមាជិក ប​.​ស​.​ស និង​គ្រូពេទ្យ​ព្យាបាល​ទាំងឡាយ​ណា​ដែល​បាន​សមគំនិត​គ្នា​ដោយ​ចេតនា​ក្នុង​គោលបំណង​កេង​ចំណេញ​ផលប្រយោជន៍​ពី ប​.​ស​.​ស នោះ ប​.​ស​.​ស នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ប​.​ស​.​ស បាន​ឱ្យ​ដឹង​ថា ក្នុង​ករណី​រក​ឃើញ​ថា​សមាជិក ប​.​ស​.​ស និង​គ្រូពេទ្យ​ព្យាបាល បាន​សមគំនិត​គ្នា​ដោយ​ចេតនា​ក្នុង​គោលបំណង​កេង​ចំណេញ​ផលប្រយោជន៍​ពី ប​.​ស​.​ស នោះ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​អនុវត្ត​វិធានការ​រួមមាន​សម្រាប់​សមាជិក ប​.​ស​.​ស នឹង​ត្រូវ​លុបឈ្មោះ​ចេញពី ប​.​ស​.​ស ដោយ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ប្រើប្រាស់​សេវា ប​.​ស​.​ស បន្ត​ទៀត​ឡើយ និង​ត្រូវ​សង​ត្រឡប់មកវិញ​ទឹកប្រាក់​ដែល​បាន​កេង​ចំណេញ​នៅ​តាម​ការ​ខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម។

ចំណែក​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ នឹង​ត្រូវ​ផ្ដាច់​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស ដោយ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស ទៀតហើយ និង​ត្រូវ​សង​ត្រឡប់មកវិញ​ទឹកប្រាក់​ដែល​បាន​កេង​ចំណេញ​នៅ​តាម​ការខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម។ លើស​ពី​នេះ ប​.​ស​.​ស នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

ប​.​ស​.​ស បាន​ពន្យល់​ថា ការ​ទទួល​បាន​សេវា​ព្យាបាល និង​ផ្តល់​ការ​ព្យាបាល​ត្រឹមត្រូវ សមាជិក ប​.​ស​.​ស ត្រូវ​ទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​ត្រឹមត្រូវ​មុន​ពេល​ចេញ​វេជ្ជបញ្ជា និង​បើក​ថ្នាំ។ សមាជិក ប​.​ស​.​ស ទាំងអស់ មិន​ត្រូវ​ទទួល​ទាន​ថ្នាំ​ដោយ​មិនទាន់បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ​ឡើយ។ ត្រូវ​ហ៊ាន​សាកសួរ​គ្រូពេទ្យ​ពេល​គ្រូពេទ្យ​បើក​ថ្នាំ​ដោយ​មិន​ទាន់​បាន​ពិគ្រោះ​ជំងឺ ឬ ពិនិត្យ​ជំងឺ​ត្រឹមត្រូវ។

ចំពោះ​គ្រូពេទ្យ​ព្យាបាល ត្រូវ​ព្យាបាល​ជូន​សមាជិក ប​.​ស​.​ស ស្រប​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល។ គ្រូពេទ្យ​ព្យាបាល មិន​ត្រូវ​បើក​ថ្នាំ​ជូន ប​.​ស​.​ស ដោយ​មិនទាន់បាន​ពិគ្រោះ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ឡើយ ព្រោះ​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​រួមមាន​ប៉ះពាល់​សុខភាព​រាងកាយ​ធ្ងន់ធ្ងរ ជំងឺ​ស៊ាំ​ទៅ​នឹង​ថ្នាំពេទ្យ​ពិបាក​ព្យាបាល ឬ វិវត្ត​ទៅ​ជា​ជំងឺ​អ្វីមួយ​ផ្សេងទៀត អាច​រង​ប្រតិកម្ម​ថ្នាំពេទ្យ ហើយ​ករណី​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលរាជធានី កោះហៅម្ចាស់រថយន្តដែលចោទសមត្ថកិច្ចលួចម៉េមូរីក្នុងរថយន្តមកបំភ្លឺនៅថ្ងៃ​ទី២៧មករា

ព័ត៌មានជាតិ៨ នាទីutes មុន

មិត្តហ្វូនប្រគល់រង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ដល់អតិថិជនឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល

ជីវិតកម្សាន្ដ២០ នាទីutes មុន

នៅក្រៅសាច់រឿង តួសម្ដែង «Squid Game 2» សុទ្ធតែជាប់ក្នុងបញ្ជីអ្នកមានទ្រព្យរាប់លានដុល្លារ

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងអប់រំ ណែនាំឱ្យពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចៀសវាងប៉ះពាល់សុខភាពដោយសារខ្យល់ពុល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ២៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម