Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ម្ចាស់ឡានខ.មដែលបើកក្បួនឱ្យអ្នកលក់ឡេត្រូវអនុវត្តទណ្ឌកម្មវិន័យ

បានផុស

នៅ

អ្នកនាំពាក្យកងរាជអាវុធហត្ថឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថាអាវុធហត្ថបានរកឃើញម្ចាស់រថយន្តខេមរភូមិន្ទដែលបើកក្បូនឱ្យអ្នកលក់ឡេឃើញហើយ និងត្រូវប្រគល់ជូនអង្គភាពសាម៉ីដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យទ័ព។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក អេង ហ៊ី មិនបានបញ្ជាក់ថារថយន្តខេមរភូមិន្ទដែលបើកក្បូនឱ្យឡានអ្នកលក់ឡេនោះស្ថិតក្នុងអង្គភាពណាមួយនៃក្រសួងការពារជាតិទេ តែថាបានប្រគល់ម្ចាស់រថយន្តនោះទៅឱ្យអង្គភាពសាម៉ីមានវិធានការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកអ្នកលក់អនឡាញដែលត្រូវឡាន ខ.ម បើកផ្លូវក្បូនឡានឱ្យនោះត្រូវបានហៅមកអប់រំណែនាំ និងចុះកិច្ចសន្យាកុំឱ្យប្រព្រឹត្តិទង្វើបែបនេះតទៅទៀតផងដែរ។

គួរឱ្យដឹងថាបន្ទាប់ពីមានវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមបង្ហាញអ្នកលក់អនឡាញម្នាក់បានចេញទៅចូលរួមមង្គលការ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញ ព្រមទាំងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទលេខ ២-១៨៧១ បើកផ្លូវឱ្យផងដែរនោះ។ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី១០ ខែមករា បានបញ្ជាឱ្យ​អាវុធហត្ថធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិស្រាវជ្រាវលេខរថយន្តឃាត់ទុកតែម្ដង ដោយថាដើម្បីការពារមុខមាត់កងទ័ពជាតិ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ អ្នកដែលមានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស និងសំឡេងស៊ីរ៉ែនហែរអមក្បួនគឺមានតែក្បូនព្រះទីនាំង ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៍ រថយន្តប្រធានព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និងរថយន្តនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេសនេះ ក៏បានអនុញ្ញាតសម្រាប់ប្រើក្បួនយានយន្តហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ និងថ្នាកិប្រហាក់ប្រហែល តាមសំណើរបស់ក្រសួងការបរទេស ព្រមទាំងប្រើចំពោះយានយន្តបំពេញភារកិច្ចពិសេសរបស់កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ យានយន្តពន្លត់អគ្គីភ័យ និងយានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

សប្តាហ៍​ទី​៤ នា​រាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ១០ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយប្រព្រឹត្តទង្វើមិនគប្បីក្នុងតំបន់អង្គរ បុរសជនជាតិកូរ៉េ បានចេញសុំទោស និងលែងធ្វើជាអ្នកបកប្រែ

Sokha Hotels

ព័ត៌មានពេញនិយម