ព័ត៌មានជាតិ
រដ្ឋសភាកម្ពុជា ប្រតិកម្មចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ទាក់ទងការជម្រះក្តីលើជនល្មើសច្បាប់នៅកម្ពុជា
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រតិកម្ម និងសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់នៅប្រទេសកម្ពុជា និងបានជំរុញឱ្យសភាអឺរ៉ុប វាយតម្លៃប្រកបដោយសត្យានុម័តចំពោះការវិវត្តន៍នយោបាយនៅកម្ពុជា ចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។

ប្រតិកម្មរបស់រដ្ឋសភាកម្ពុជាបានធ្វើឡើង បន្ទាប់ពីសភាសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយទាក់ទងនឹងស្ថានភាពប្រទេសកម្ពុជា ដោយក្នុងនោះសភាអឺរ៉ុប បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការកាត់ក្តីជាលក្ខណៈនយោបាយ និងដោះលែងសកម្មជនកំពុងជាប់ឃុំ ហើយធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងបញ្ឈប់ការវាយប្រហារមកលើសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋសភាកម្ពុជាបានលើកឡើងថា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ប្រទេសកម្ពុជាមានសិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យសម្រេចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ រួមទាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេស ហើយមិនអាចអត់អោនបានឡើយចំពោះរាល់ចេតនា និងសកម្មភាពទាំងឡាយណាដែលមានបំណងបង្កការរំខានដល់សុខសន្តិភាព និងស្ថេរភាពដែលខិតខំរកបានដោយលំបាករបស់កម្ពុជា។
បើតាមរដ្ឋសភា ការជំនុំជម្រះក្តីជនល្មើសដែលជាប់ពាក់ព័ន្ធនឹង “ផែនការក្បត់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេស ដែលសម្រាប់ពង្រឹងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើប្រាស់ភាសាបរិហារកេរ្តិ៍ ញុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជាការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធក្រោកឈរ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត។

រដ្ឋសភាកម្ពុជារៀបរាប់ថា បន្ទាប់ពីមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនៅក្នុងសោកនាដកម្មកាលពីអតីតកាលរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលមួយ ដែលបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ មានប្រទេសជាច្រើនក្នុងសហគមន៍អន្តរជាតិ រួមមាន សហគមន៍អឺរ៉ុបផងដែរ បានជួយពាំនាំសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ចដល់ព្រះវាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គួរតែត្រូវបានធ្វើឱ្យប្រសើរថែមទៀត ជាជាងវិលត្រឡប់ទៅរកកំហុសដដែលៗ ដូចពីសម័យអតីតកាល។ ប្រជាធិបតេយ្យរូបនីយ៍កម្មនៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយមិនអាចវិលត្រឡប់ថយក្រោយបានឡើយ។
ជាមួយគ្នានោះ រដ្ឋសភាកម្ពុជា បានជំរុញឱ្យសភាអឺរ៉ុប វាយតម្លៃប្រកបដោយសត្យានុម័តចំពោះការវិវត្តន៍នយោបាយនៅកម្ពុជា និងសូមបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍ នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ