ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជំរុញយុវជន បន្តខិតខំរៀនសូត្រ ក្លាយជាធនធានប្រកបដោយសក្ដានុពល រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់យុវជនទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង រៀនសូត្រពីប្រវត្តិសាស្ត្រ ដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពល រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

នៅក្នុងពិធីសប្បុរសធម៌លើកទី ១៤ គម្រប់ខួបលើកទី ៦៥ និងការជួបជុំអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ១១ និង ១២ មករា លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ត្បិតមានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលអាចជួយប្អូនៗ ឱ្យផ្លាស់ប្ដូរជោគវាសនាខ្លួនឯង និងប្រទេសជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០»។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ យុវជនកាកបាទក្រហមកម្ពុជា អតីតនិស្សិត វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសប្បុរសជនដែលបរិច្ចាគទាំងថវិកា និងពេលវេលាចូលរួមគាំទ្រជំរុញឱ្យព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះដំណើរការទៅបានដោយរលូន និងជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកព្រឹត្តិការណ៍នេះជាការសបញ្ជាក់នូវស្មារតីចែករំលែកធនធានដ៏មានតម្លៃ ក្នុងការបំផុសចលនារួបរួមសាមគ្គី ការចែករំលែកសេចក្តីស្រឡាញ់ ការលើកកម្ពស់ការងារស្ម័គ្រចិត្តរបស់យុវជនក្នុងការងារសង្គម និងមនុស្សធម៌ដែលជាឧត្តមប្រយោជន៍សម្រាប់បម្រើសហគមន៍ក្រីក្រ និងជនងាយរងគ្រោះ។

លោកសាស្ត្រាចារ្យ ជេត ជាលី សកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យរៀបចំពិធីសប្បុរសធម៌លើកទី ១៤ នេះឡើង ក្នុងគោលបំណងកៀរគរថវិកាពីសប្បុរសជននានា ដើម្បីជួយដល់សាស្ត្រាចារ្យ បុគ្គលិក និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានជីវភាពខ្វះខាត មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះ ជាពិសេសជួយដល់អ្នកជំងឺដែលពុំមានលទ្ធភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្មារតីជួយគ្នាទៅវិញទៅមកនេះ គឺជាការនាំមកនូវសុខសន្តិភាព។

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌លើកទី ១៤ និងខួបគម្រប់ ៦៥ ឆ្នាំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងចែករំលែកក្ដីស្រលាញ់ តាមរយៈមានការប្រគំតន្ត្រី និងស្តង់លក់ទំនិញជាច្រើនប្រភេទ ដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី ១១ ដល់ថ្ងៃអាទិត្យ ទី ១២ ខែមករា ឆ្នាំ ២០២៥ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍