ព័ត៌មានជាតិ
សាធារណជនជាង ១៤ លាននាក់ ចូលរួមយុទ្ធនាការប្រយុទ្ធសំរាម សំណល់ប្លាស្ទិកតាមមូលដ្ឋាន
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះសាធារណជនសរុបជាង ១៤ លាននាក់នៅទូទាំងប្រទេសកម្ពុជាកំពុងចូលរួមយុទ្ធនាការប្រយុទ្ធនឹងសំរាមនិងសំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាន។

លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» កាលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ហើយរហូតមកដល់ពេលនេះ មានអ្នកចូលរួម ៩,៧០៦,២៦៨ អង្គ/នាក់។ យុទ្ធនាការបានចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០ លានថង់។
បន្ថែមពីនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការទី ២ បន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ៥,០៦០,៣៦៩អង្គ/នាក់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាននាំឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ ឃុំ នៅតាមស្រុក ក្រុង ស្រុក ខណ្ឌ នានាទូទាំងប្រទេស ចេញមកព្រមគ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម តាមទីសាធារណៈ និងនៅតាមដងផ្លូវក្នុងមូលដ្ឋាន រៀងរាល់ ១ថ្ងៃក្នុង ១សប្តាហ៍ យ៉ាងតិច ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

អ្នកនាំពាក្យ រូបនេះ បានអះអាងថា «តាមរយៈយុទ្ធនាការទាំងពីររបស់ក្រសួងបរិស្ថានខាងលើ បានទទួលការគាំទ្រពីសាធារណជនសរុបជាង ១៤ លាននាក់ ក្នុងការប្តេជ្ញាចិត្ត និងចូលរួមសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រើសសំរាម ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក យ៉ាងផុសផុល ដែលជាជោគជ័យ លើស ពីការរំពឹងទុក ដែលធ្វើឱ្យប្រទេសកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការទុកដាក់សំរាម តាមរយៈការចូលរួមសាមគ្គីគញនាពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសិស្សានុសិស្សជាដើម»។

អ្នកនាំពាក្យក្រសួអបរិស្ថានរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះ នៅតែមានសាលារៀន វត្តអារាមនានា នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរដ្ឋនិងឯកជន នៅតាមមូលដ្ឋាន បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។
លើសពីនេះទៀយ តាមរយៈការដាក់ចេញយុទ្ធនការជាជំហានៗរបស់ក្រសួអបរិស្ថាន ដែលឆ្លើយតបនឹងសរសរស្តម្ភ «ភាពស្អាត» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងដើម្បីឱ្យកម្ពុជា មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ ប្រយុទ្ធទប់ស្កាត់សំរាមនៅលើដងផ្លូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំរាម និងសំណល់ប្លាស្ទិកទៅលើសុខភាព និងលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន ព្រមទាំងក្នុងមូលដ្ឋាន ជុំវិញផ្ទះ កន្លែងធ្វើការ គ្រឹះស្ថានសាធារណៈនិងឯកជន ជាពិសេសនៅតាមដងផ្លូវនានា ដែលនឹងបន្តក្លាយទៅជាវប្បធម៌ និងទម្លាប់ល្អ របស់ប្រជាជនកម្ពុជាក្នុងការរក្សាភាពស្អាត៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ