Connect with us

ព័ត៌មានជាតិ

ឈ្វេងយល់ពីពិធីឡើងលំនៅដ្ឋានថ្មីតាមបែបប្រពៃណីជនជាតិឡាវដែលរស់នៅក្នុងខេត្តរតនគិរី

បានផុស

នៅ

ខេត្តរតនគិរី គឺជាខេត្តមួយនៅជាប់ប្រទេសវៀតណាម និងប្រទេសឡាវ។ ជនជាតិដើមភាគតិចឡាវខ្លះ ក៏បានរស់នៅជាមួយប្រជាជនកម្ពុជាក្នុងស្រុកវើនសៃ ក្នុងឃុំបានប៉ុង ឃុំហាត់ប៉ក់ ឃុំកុកឡាវ។ ត្បិតថារស់នៅលើទឹកដីកម្ពុជា ប៉ុន្តែ ជនជាតិដើមភាគតិចឡាវទាំងនោះ នៅប្រើភាសាឡាវ និងប្រកាន់នូវទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួន តែពួកគេក៏អាចនិយាយជាភាសាខ្មែរបានដែរ។ ដូចជាប្រជាពលរដ្ឋកម្ពុជា ជនជាតិដើមភាគតិចឡាវ តែងតែរៀបចំពិធីសូត្រមន្តឡើងផ្ទះថ្មី ដែលមានការរៀបចំពិធីដ៏គួរឱ្យចាប់អារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសូត្រមន្តឡើងផ្ទះថ្មីរបស់ជនជាតិដើមភាគតិចឡាវនៅក្នុងខេត្តរតនគិរី មិនខុសគ្នាប៉ុន្មានពីប្រជាពលរដ្ឋកម្ពុជានោះទេ។ នៅក្នុងរណ្តាប់ គ្រឿងសក្ការៈបូជាទេវតា មានស្លាធម៌ ពងមាន់១គូរ ចេក១ស្និត ទានធូប អំបោះចង់ដៃ មានព្រះសង្ឃសូត្រមន្ត ព្រមទាំង អាចារ្យសូត្យឱ្យពរជ័យ និងចងដៃ ដល់អ្នកដែលឈឺ ឬកើតគ្រោះថ្នាក់ ដើម្បីឱ្យផុតឧបទ្រព ជាសះស្បើយពីជំងឺឈឺថ្កាត់។  

លោក អ៊ុយ ប៊ូឡាំ គឺជាអាចារ្យវត្តបានប៉ុងដែលជាជនជាតិភាគតិចឡាវ គាត់មានទីលំនៅក្នុងភូមិប៉ុង ធ្លាប់បួសរៀននៅវត្តឡាវ តាំងពីក្មេង គាត់ចេះចាំប្រពៃណីនេះយ៉ាងច្បាស់លាស់។ រណ្តាប់ពិធីនេះ គឺនិមន្តព្រះសង្ឃសូត្រមន្ត មានអំបោះស ស្រាស មានបាយស២ចានតូច មានពងមាន់១គូ បាយសី១ដាក់នៅលើជើងពាន។ លោកបន្តថា អត្ថន័យពិធីនេះ គឺមានសេចក្តីសុខសប្បាយ មានភាពស័ក្តិសិទ្ធិ ដើម្បីឱ្យគុណភាពក្នុងការបួងសួង ឆាប់បានសម្រេច សេចក្តីប្រាថ្នាផ្សេងៗ ។

លោកថា ពងមាន់១គូ គឺសំដៅទៅលើប្តីប្រពន្ធ រស់នៅក្នុងផ្ទះតែមួយ នៅពេលជិតចប់កម្មវិធីនេះ គឺអាចារ្យតម្រូវឱ្យហូប ដោយប្តីប្រពន្ធ បកសំបកពង់មាន់ដែលឆ្អិន ពងមាន់នោះមិនបែកសាច់ ឬរបេះ គេសន្មតថា ល្អ រស់នៅប្រកបដោយសេចក្តីសុខ ត្រជាក់ត្រជុំ។ ប៉ុន្តែ ករណីខាងប្តី ឬខាងប្រពន្ធបកសំបកពងមាន់របេះសាច់ពងមាន់ ឬខូច គឺមិនសូវមានសុភមង្គលក្នុងជីវិតគ្រួសារឡើយ។ កាលណាបកសំបកពងមាន់រួច អាចារ្យតម្រូវឱ្យបរិភោគទាំង២នាក់ព្រមៗគ្នា គេសម្គាល់ថា បើភាគីខាងណា ហូបមុន ឬលឿនជាងគេ មានន័យថា ឈ្នះភាគីហូបយឺត តទៅធ្វើសេចក្តីសម្រេចចិត្តក្នុងរង្វង់ក្រុមគ្រួសារបានត្រឹមត្រូវ និងធ្វើកិច្ចការក្នុងគ្រួសារបានរហ័ស និងលឿនជាង ភាគីដែលចាញ់នោះ។

បើតាមការបញ្ជាក់ពីលោក អ៊ុយ ប៊ូឡាំ គឺពិធីនេះ មានមកនៅមុនសម័យអង្គទៅទៀត ប្រពៃណីនេះដែរ អមជាមួយជំនឿព្រះពុទ្ធសាសនា អបីយជំនឿ ប្រកបទៅសេចក្តីសុខចម្រើន ជៀសផុតពីអពមង្គលផ្សេងៗដល់គូស្វាមីភរិយាថ្មីថ្មោងថ្មីនៅក្នុងផ្ទះថ្មី៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២១ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម