ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តកំពត ដឹកនាំប្រជាសហគមន៍ទស្សនកិច្ចសហគមន៍កសិកម្មទំនើបផ្ទះសំណាញ់ត្រាំកក់ដើម្បីស្វែងយល់បន្ថែម
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក តេង វ៉ាន់ធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពតបានប្រាប់ឱ្យដឹងថា ដោយមានការណែនាំពីលោកប្រធានមន្ទីរដោយមានការឆ្លើយតបទៅវក្ខុវិស័យរបស់ក្រសួង ជាមួយគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល មន្ទីរបានដឹកនាំប្រជាសហគមន៍ចំនួន១៥រូប ដែលមកពីសហគមន៍កសិកម្មសាមគ្គីកូនសត្វ ស្ថិតនៅស្រុកទឹកឈូ និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពព្រៃឈើនៀង ស្រុកឈូក មកចូលរួមធ្វើទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ក្នុងខេត្តតាកែវ។

ក្នុងដំណើរទស្សនកិច្ចនេះ អ្នកជំនាញស្នើឱ្យប្រជាពលរដ្ឋចូលរួមបង្កើតសហគមន៍កសិកម្មទំនើប ខណៈពលរដ្ឋថា នឹងខិតខំប្រែក្លាយសហគមន៍របស់ខ្លួនជាសហគមន៍កសិកម្មទំនើបដែរ។

នាយកប្រតិបត្តិសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ លោក ទូច សុភាព បានឲ្យដឹងថា សហគមន៍ទើបបង្កើតបាន៦ខែ មានសមាជិកសរុប៣៣គ្រួសារ ហើយមានផ្ទះសំណាញ់សរុបចំនួន៧០ ដោយបែងចែក ២ផ្ទះសំណាញ់សម្រាប់ផ្សាំកូន ៨ផ្ទះសំណាញ់ដាំប៉េងប៉ោះឆើរី ហើយផ្សេងទៀតដាំបន្លែស្ពៃក្រញាញ់ ស្ពៃតឿ សាឡាតចម្រុះ និងដំណាំបន្ទាប់បន្សំផ្សេងៗទៀត។

លោកបានប្រាប់ឱ្យដឹងថា ក្នុង១ខែសហគមន៍បានផលិតបន្លែរង្វង់៥០តោន ដើម្បីផ្គល់ផ្គងឲ្យក្រុមហ៊ុនឯកជនចំនួន៤ ហើយក្នុង១រោងផ្ទះសំណាញ់ ចំណេញបាន១០០ដុល្លា ជាធម្យមក្នុងពេលប្រមូលផលម្តង។

ប្រជាសហគមន៍បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង ពិសេសមន្ទីរកសិកម្មដែលតែងតែបានយកចិត្តទុកដាក់ និងបានដឹកនាំពួកគាត់ ឲ្យមកសិក្សាស្វែងយល់ពីសហគមន៍កសិកម្មទំនើបនាពេលនេះ។

គួររំលឹកថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានដាក់ចេញនូវចក្ខុវិស័យធ្វើយ៉ាងណាធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ច និងបរិស្ថាន ហើយធ្វើឲ្យវិស័យកសិកម្ម នៅតែរួមចំណែកសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សឹង រ៉ាត់





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ