Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ ជួយសម្រួលទុក្ខលំបាកពលរដ្ឋ

បានផុស

នៅ

លោក ម៉ូវ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ បាន​ចាត់​ឱ្យ​ក្រុមការងារ​យក​រថយន្ត​បូម​លូ​ទៅ​ដាក់​បូម​ទីតាំង​ដែល​ស្ទះ​ទឹក ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៥ នេះ លោក​អភិបាល​ខណ្ឌ​សែន​សុខ បាន​ចាត់​ក្រុមការងារ បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ដាក់​រថយន្ត​ចំនួន ០២ គ្រឿង ធ្វើការ​បូម​ស្តារ​អណ្តូង​លូ និង​ប្រព័ន្ធ​លូ នៅ​តាម​បណ្ដោយ​ផ្លូវ ១០០៥ ស្ថិត​ក្នុង​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ទាក់ទិន​នឹង​ការ​បូម​ស្តារ​អណ្តូង​លូ និង​ប្រព័ន្ធ​លូ តាម​បណ្ដោយ​ផ្លូវ ១០០៥ លោក ធាម ច័ន្ទសេរី​វុឌ្ឍ ប្រធាន​ការិយាល័យ​សាធារណការ បរិស្ថាន និង​អនាម័យ​ខណ្ឌ​សែន​សុខ បាន​ប្រាប់ កម្ពុជា​ថ្មី ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​សំណាក់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការ​ណែនាំ យកចិត្តទុកដាក់​ពី លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ រាល់​ទីតាំង​ណា​មាន​បញ្ហា​ស្ទះលូ គឺ លោក​អភិបាលខណ្ឌ តែងតែ​បញ្ជា​ទៅ​មន្ត្រី​ជំនាញ ឲ្យ​យក​រថយន្ត​បូម​លូ​ទៅ​ដាក់​បូម និង​ស្តារ​សំរាម​ចេញពី​រឺ​ហ្គែ​រ ដែល​ស្ទះ ​កុំ​ឲ្យ​ហៀ​ទឹក​សំអុយ​មក​លើ​ផ្លូវ​ បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ឆ្លងកាត់​ទីតាំង​រង​ការ​បង្ហៀរ​ទឹក​សំអុយ​នោះ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ ជួយសម្រួលទុក្ខលំបាកពលរដ្ឋ

ព័ត៌មានជាតិ៧ នាទីutes មុន

ឈ្វេងយល់ពីពិធីឡើងលំនៅដ្ឋានថ្មីតាមបែបប្រពៃណីជនជាតិឡាវដែលរស់នៅក្នុងខេត្តរតនគិរី

ព័ត៌មានជាតិ១៣ នាទីutes មុន

សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកវិភាគ​ និងតំណាងវិស័យឯកជន ៖ សេដ្ឋកិច្ច​កម្ពុជាអាចសម្រេចបានក្នុងរង្វ​ង់៦%ក្នុងឆ្នាំ​២០២៤ និង ​នឹងកើនជាង៦%នៅឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម