ព័ត៌មានជាតិ
កម្ពុជា-អាមេរិក កំពុងស្វះស្វែងពិនិត្យលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺន«ឆ្មាំអង្គរ»ឡើងវិញ
កម្ពុជា និងអាមេរិក កំពុងស្វះស្វែងពិនិត្យលទ្ធភាពរៀបចំលំហាត់ហ្វឹកហ្វឺន«ឆ្មាំអង្គរ» ឡើងវិញ ក្រោយសមយុទ្ធហ្វឹកហ្វឺនរួមគ្នានេះ ត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧។ តាមការបង្ហើបឱ្យដឹងដោយមន្ត្រីអនុព័ន្ធយោធាអាមេរិក គឺមន្ត្រីយោធាជាន់ខ្ពស់អាមេរិក នឹងមកជួបជាមួយភាគីកម្ពុជា ដើម្បីជជែកពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
តាមការគូសបញ្ជាក់របស់វរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យនៃអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា នៅខែកុម្ភៈខាងមុខនេះ មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ លោកមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទៅថ្ងៃខាងមុខរវាងកម្ពុជា-អាមេរិក ពិសេសក៏ជាឱកាសមួយនៃការជជែកគ្នា ដើម្បីចាប់ផ្ដើមឡើងវិញលំហាត់ឆ្មាំអង្គរ ផងដែរ។
ការបញ្ជាក់ឱ្យដឹងរបស់អនុព័ន្ធយោធារូបនេះ បានធ្វើឡើងតាមរយៈជំនួបជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
សមយុទ្ធយោធា «ឆ្មាំអង្គរ» ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង នៅក្នុងឆ្នាំ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នា ជារៀងរាល់ចុងឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា។ ប៉ុន្តែ នៅឆ្នាំ២០១៧ សមយុទ្ធ ឆ្មាំអង្គរ ក៏ត្រូវបានផ្អាក រហូតមកទល់បច្ចុប្បន្ន។
ក្នុងជំនួបពិភាក្សានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសាទរចំពោះលោកវរសេនីយ៍ទោ ខាល សលមែន ដែលទើបតែងតាំងជាប្រធានការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ដោយជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោក នឹងជំរុញការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននូវកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក នាពេលកន្លងមក ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអាមេរិកនៅកម្ពុជា និងការចូលសំចតរបស់នាវាកងទ័ពជើងទឹកអាមេរិក ជាដើម។ ខណៈកងយោធពលខេមរភូមិន្ទ ក៏បានបញ្ជូនប្រតិភូទៅចូលរួមក្នុងកម្មវិធីមួយចំនួន នៅថ្នាក់តំបន់ដែលរៀបចំដោយកងទ័ពអាមេរិកផងដែរ។
លោកអគ្គមេបញ្ជាការ ក៏បានស្នើដល់ភាគីអាមេរិក បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិក និងការពិនិត្យលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញ ជាដើម។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ទោ ខាល សលមែន សង្ឃឹមថា កងទ័ពប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាឡើងវិញ ជាពិសេសទំនាក់ទំនងយោធា ដែលលោកបញ្ជាក់ថា នៅមានឱកាសច្រើន។ លោកអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។
គួររម្លឹកថា ក្នុងជំនួបកាលពីចុងឆ្នាំ២០២៤ នៅរដ្ឋហាវ៉ៃ មេបញ្ជាការរងកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក លោកឧត្តមសេនីយ៍ទោ SCOTT A. WINTER បានបញ្ជាក់ប្រាប់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា នៅឆ្នាំ២០២៥ កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក នឹងផ្តល់វគ្គហ្វឹកហ្វឺនមួយចំនួនដល់កងទ័ពជើងគោកកម្ពុជា មុននឹងឈានដល់ការរៀបចំឡើងវិញនូវលំហាត់ឆ្មាំអង្គរ រវាងកងទ័ពជើងគោកទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ