Connect with us

ព័ត៌មានជាតិ

«មណ្ឌលជលសារមហាសែនជ័យ» វត្តដែលកសាងឡើងដំបូងគេនៅខេត្តមណ្ឌលគិរី អ្នកកសាងមានប្រវត្តិមិនធម្មតាឡើយ

បានផុស

នៅ

វត្តមណ្ឌលជលសារមហាសែនជ័យ គឺជាទីអារាមដ៏បុរាណមួយដែលមានចម្ងាយ ១៥០គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតក្នុងភូមិជីមាត ឃុំណងឃីឡឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ វត្តមណ្ឌលជលសារមហាសែនជ័យនេះ ជាវត្តដែលបានបង្កើតឡើងមុនគេបំផុតនៅក្នុងខេត្តមណ្ឌលគិរី។ ពុទ្ធបរិស័ទចំណុះជើងវត្តនៅតំបន់នោះ ភាគច្រើនជាជនជាតិដើមភាគតិចឡាវ ហើយអ្នកស្រុកនៅតំបន់នោះបានអះអាងឱ្យដឹងថា អ្នកដែលបានកសាងវត្តនេះឡើង គឺមានប្រវត្តិមិនធម្មតាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា ទុំ សំអៀន អាយុ៦៤ឆ្នាំ ជាគណៈកម្មការអាចារ្យវត្ត និងជាចាស់ទុំរស់នៅតំបន់នោះតាំងពីជំនាន់ដើមមក បានរៀបរាប់ថា ប្រវត្តិដំបូងឡើយមុននឹងកសាងវត្តមណ្ឌជលសារមហាសែនជ័យនេះឡើង មានលោកតាម្នាក់ឈ្មោះលោកតា កាំ ផាន ដែលជាម្ចាស់ស្រុកនៅសម័យនោះ ហើយបានកសាងវត្តនេះឡើងក្នុងអំឡុងឆ្នាំ១៩៥២។ គាត់បានទៅនិមន្តព្រះសង្ឃនៅឯប្រទេសឡាវចំនួន៤អង្គ ដើម្បីប្រសិទ្ធីសាងសង់ ហើយបានដាក់ឈ្មោះវត្តនោះដំបូងថា ទេពចន្ទីគិរីរង្សី ដើម្បីទុកឱ្យពុទ្ធបរិស័ទគោរពប្រតិបត្តិ។

គាត់បានរៀបរាប់បន្តថា ដំបូងឡើយ វត្តនេះសាងសង់ឡើងមានតែកុដិមួយប៉ុណ្ណោះ ហើយមកដល់សម័យសង្គ្រាម ក៏បានបែកបាក់ស្ទើរទាំងស្រុង។ លុះមកដល់ឆ្នាំ២០០៤ ទើបបានស្ថាបនាសាងសង់ឡើងវិញបណ្តើរៗមកដល់ពេលបច្ចុប្បន្ននេះ។ លោកតា ទុំ សំអៀន បានអះអាងថា លោកតា កាំ ផាន ដែលជាផ្តួចផ្តើមវត្តនេះឡើង ធ្លាប់មានស្នាដៃដ៏ធំធេងដោយធ្លាប់បានទាក់បានដំរីសមួយក្បាល មានភ្លុកម្ខាងយកទៅតាមខេត្តរតនគិរីទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ពេលនោះ ទ្រង់​បានសព្វព្រះរាជហរទ័យយ៉ាងខ្លាំង ហើយបានព្រះប្រទានមេដាយមាសជូនលោកតា កាំ ផាន ជាការតបស្នង និងអនុញ្ញាតឱ្យលោកតាអាចដើរហើរទៅគ្រប់ទិសទីក្នុងប្រទេស ដោយមិនមានការព្រួយបារម្ភឡើយ។ ក្នុងសម័យនោះ ធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ មានការកោតស្ញប់ស្ញែងពីស្នាដៃដ៏ធំធេងរបស់គាត់ណាស់។ សាក្សីដែលដឹងឮរៀងគាត់ទាក់បានដំរីសនេះ ខ្លះនៅរស់ក្នុងភូមិដល់ពេលបច្ចុប្បន្ននៅឡើយ។

ក៏ប៉ុន្តែ បើតាមឯកសាររបស់មន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី គឺវត្តមណ្ឌលជលសាមហាសែនជ័យនេះ ឈ្មោះដើមហៅថា វត្តទេពចន្ទីគិរីរង្សី ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥២ ផ្ដួចផ្ដើមបង្កើតឡើងដោយលោក ទេព ចន្ទី ចៅហ្វាយខេត្តក្រចេះជំនាន់នោះដោយមានព្រះភិក្ខុ ប៊ូ ជនជាតិឡាវ ជាព្រះចៅអធិការវត្តកសាងបានព្រះវិហារមួយ។ ក្រោយមកកសាងបានកុដិមួយខ្នងដោយភិក្ខុ បេត ជនជាតិខ្មែរ។ ក្រោយមកទៀតដល់ឆ្នាំ១៩៧០ ប្រទេសមានសង្គ្រាម ធ្វើឱ្យអារាមនេះខ្ទាំខ្ទេចស្ទើរទាំងស្រុងនៅសល់តែខឿនព្រះវិហារតែប៉ុណ្ណោះ ហើយមិនមានការរីកចម្រើនអ្វីនោះឡើយ ព្រោះប្រជាជននៅតំបន់នោះ ភាគច្រើនសុទ្ធសឹងតែជាយោធា។ម្យ៉ាងទៀត នៅតំបន់នោះសម្បូរទៅដោយព្រៃក្រាស់ ស្ថានភាពផ្លូវក៏លំបាក។

ប្រធានមន្ទីររធម្មការ និងសាសនា ខេត្តមណ្ឌលគិរី លោក ទូច រស្មី បានអះអាងឱ្យដឹងថា មកដល់ឆ្នាំ២០០៤ វត្តអារាមមួយនេះ ត្រូវបានបង្កើតឡើងវិញបន្ទាប់ពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ។ ពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នាកសាងឡើងវិញ បានកុដិមួយខ្នង និងព្រះភិក្ខុ ខឿន គង់នៅដោយប្រើឈ្មោះវត្តទេពចន្ទីគិរីរង្សីដដែល។ រហូតមកដល់ឆ្នាំ២០០៧ លោក ញ៉ែម វ៉ាននី ស្នងការនគបាលខេត្តមណ្ឌគិរីជំនាន់នោះ និងសហការី បានផ្ដួចផ្ដើមកសាងបានសាឡុំមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីនិងបានកសាងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។ លោកស្នងការខេត្ត បានរួមមតិគ្នាជាមួយគណៈកម្មការអាចារ្យវត្ត ចៅអធិការ បានកែឈ្មោះវត្តនោះមកជាវត្តមណ្ឌលជលសាមហាសែនជ័យវិញ ដោយហេតុថាវត្តនេះមានឈ្មោះមណ្ឌលជលសារមហាសែនជ័យ ព្រោះតែនៅក្នុងឃុំនេះស្ថិតនៅតាមជួរដងទន្លេសម្បូរទៅដោយភោគផលធម្មជាតិ ដែលហៅថាទន្លេស្រែពក ខេត្តមណ្ឌលគិរី។ ដូច្នេះ ទើបដាក់ឈ្មោះវត្តនេះរហូតដល់សព្វថ្ងៃ។

អាចារ្យគណៈកម្មការ និងចៅអធិការវត្តមណ្ឌលជលសារមហាសែនជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាវត្តនេះឱ្យបានគង់វង្សយូរអង្វែង និងជួយកសាងសមិទ្ធផលផ្សេងៗបន្ថែមទៀត ព្រោះវត្តនេះ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ហើយ កសាងដោយអ្នកមានស្នាដៃអាចទាក់ដំរីសមួយក្បាលជូនព្រះមហាក្សត្រខ្មែរ៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម