ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ចុះពិនិត្យទីតាំងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ នៅតំបន់ជ្រៃធំ
លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះនៅតំបន់ជ្រៃធំ។

ការអញ្ជើញចុះត្រួតពិនិត្យនេះគឺឆ្លើយតបទៅនឹងសំណូមពរពីអជ្ញាធរខេត្តកណ្តាល ដែលកំពុងធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះ ជាពិសេសនៅតំបន់ជ្រៃធំតែម្តង ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ត្រូវរៀបចំវិធានការ ដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងតំបន់នេះផងដែរ។
សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងជាគំហុក។ សម្រាប់ខេត្តកណ្តាលថ្ងៃនេះដែរ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ ខណៈដែលថ្ងៃម្សិលមិញ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ចំនួន៦៤នាក់។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ តួលេខជាសរុប កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១,៥០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៨៤០នាក់, និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៦៦២នាក់ និងករណីស្លាប់ចំនួន០១នាក់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី