ព័ត៌មានជាតិ
កម្មកររោងចក្រ Y & W ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយតេស្តអវិជ្ជមាន២ដង
ក្រុមកម្មករ កម្មការិនីរោងចក្រ Y & W ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ នឹងអាចប្រកបរបរធ្វើការវិញបានធម្មតា បន្ទាប់ពីគោរពតាមគោលការណ៍ចត្តាឡីស័ក ១៤ ថ្ងៃ និងតេស្តអវិជ្ជមាន ២លើក។
លោក ស្រីគឹម ញិបអភិបាលខណ្ឌដង្កោ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ១៧ ខែមីនានេះឲ្យដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមកដល់ពេលនេះ កម្មករកម្មការិនីជាង ៧០០ នាក់ បានធ្វើតេស្ត២ដងអវិជ្ជមាន ហើយលទ្ធផលអវិជ្ជមាន សាលារាជធានីភ្នំពេញប្រជុំអនុគណៈកម្មការ ហើយមានគោលការឯកភាពពីអភិបាលរាជធានីភ្នំពេញ បានបញ្ចប់ការធ្វើចត្តាឡីស័កដោយសារ ក្រុមកម្មករកម្មការិនីទាំងនោះ បានគោរពធ្វើចត្តាឡីស័កបានត្រឹមត្រូវ ហើយលទ្ធផលអវិជ្ជមាន ដូច្នេះពួកគាត់អាចត្រឡប់ទៅផ្ទះ ហើយបម្រើការងារជាធម្មតាវិញបាន។
សូមរំឭកថា ស្ត្រីម្នាក់មានអាយុ ៤៨ ឆ្នាំ ជាកម្មការិនីរោងចក្រ វាយ & ដាប់បែលយូ បានឆ្លងកូវីដ-១៩ ពីកូនជាអ្នកបើកឡានឱ្យជនជាតិចិនកាលពីថ្ងៃទី ២ ដើមខែមីនា។
ក្រោយពីរកឃើញស្ត្រីម្នាក់មានវិជ្ជមានកូវីដ-១៩នេះ អាជ្ញាធរ និងក្រសួងសុខាភិបាល បានចុះយកសំណាកលើកម្មករ កម្មការិនី បានចំនួនជាង៧០០នាក់ ដែលធ្វើការក្នុងអគារ D8 ហើយទទួលបានលទ្ធផលអវិជ្ជមានទាំង២លើក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា