ព័ត៌មានជាតិ
អ្នកជំនាញធនាគារ ៖ ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល អាចការពារពីការឆ្លងជំងឺកូវីដ១៩
អ្នកជំនាញធនាគារមួយរូបនៅធនាគារអេស៊ីលីដាភីអិលស៊ី បានឲ្យដឹងថា ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលវាជាមធ្យោបាយមួយដ៏ប្រសើរ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

ស្ថិតនៅក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងមានការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ប្រសិនបើយើងរួមគ្នាទូទាត់សាច់ប្រាក់ផ្សេងៗដោយមិនកាន់ក្រដាសប្រាក់ហើយងាកមកទូទាត់បែបឌីជីថលរបស់ធនាគារអេស៊ីលីដាវាជាមធ្យោបាយមួយ ដែលអាចទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះបាន។
បើតាមប្រសាសន៍របស់ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាបានឲ្យដឹងថាការទូទាត់សាច់ប្រាក់តាមអេស៊ីលីដាម៉ូបាលនេះ នឹងធ្វើឲ្យអតិថិជនចំណេញពេលវេលាដោយមិនចាំបាច់ធ្វើដំណើរមកកាន់បញ្ជរធនាគារឡើយព្រោះថាមានអេស៊ីលីដាម៉ូបាលប្រៀបដូចជា មានធនាគារនៅផ្ទះអីចឹងដែរព្រោះថាវាអាចបម្រើសេវាផ្សេងៗដូចជាបញ្ចូលទឹកប្រាក់ទូរស័ព្ទ, ផ្ទេរប្រាក់, ទូរទាត់តាមខឃ្យូអាកូដ, ដកប្រាក់ដោយមិនប្រើកាត, ដកប្រាក់រហ័ស, បង់ទឹក ភ្លើង, បង់ពន្ធ, ចែកគ្នាបង់ប្រាក់, ទារប្រាក់ពីអ្នកជំពាក់, ស្នើសុំប្រាក់កម្ចី បង់ថ្លៃសាលា រួមទាំងការចូលបច្ច័យ(ចូលបុណ្យ)នៅទីវត្តអារាមនានានិងបង់ការចំណាយសព្វបែបសព្វយ៉ាងព្រមទាំងអាចផ្ទេរប្រាក់រហូតដល់២០ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃទៀតផង។

លោកស្រីបានបន្តទៀតថា កាន់តែពិសេសទៀតនោះ ការប្រើអេស៊ីលីដាម៉ូបាលនេះក៏ជួយអាចការពារអតិថិជនឲ្យជៀសផុតពីការឆ្លងជំងឺឆ្លងផ្សេងៗពិសេសជំងឺកូវីដ១៩។

លោកស្រី សុខ សោភាបានបន្ថែមទៀតថា យ៉ាងណាក៏ដោយប្រជាពលរដ្ឋគួរតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាលរួមមាន៣ការពារនិង៣កុំដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតនិងរីលរាលដាលចូលសហគមន៍។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាមានអតិថិជនចុះឈ្មោះប្រើសេវាអេស៊ីលីដាម៉ូបាលប្រមាណជិត ២លាននាក់៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់