ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ជំរុញមន្ត្រីការិយាល័យ ផ្ដល់ឯកសារជូនពលរដ្ឋ និងសិស្សានុសិស្ស ឲ្យលឿនរហ័ស
ដោយមានការយកចិត្តទុកដាក់ពី រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ៧ មករា លោក ថេង សុថុល អភិបាលខណ្ឌ បានជំរុញ និងយកចិត្តទុកដាក់ ផ្តល់សេវាបញ្ជាក់ឯកសារនីត្យានុកូលកម្មដល់សិស្សានុសិស្ស ដែលមកសុំសេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌ ៧ មករា។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌ ៧ មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានអញ្ជើញចុះហត្ថលេខាដោយផ្ទាល់លើឯកសារនីត្យានុកូលកម្មជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទោះក្នុងកាលៈទេសៈមមាញឹកយ៉ាងណាក្តី ក៏លោកអភិបាល នៅតែយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនអ្នកដែលបានមកស្នើសុំសេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ ៧ មករា ឲ្យបានឆាប់រហ័ស ទាន់ចិត្ត ទាន់ពេលវេលា និងមានតម្លាភាព និងឲ្យអង្គុយរង់ចាំយកឯកសារទៅវិញភ្លាមៗ តែម្ដង។

ជាមួយការទទួលយកសេវាបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្ននេះ សិស្សានុសិស្ស បានសម្តែងនូវក្ដីសប្បាយរីករាយ ប្រកបដោយស្នាមញញឹម ខណៈថ្នាក់ដឹកនាំ មន្ត្រី ដែលផ្តល់សេវានៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ ៧ មករា បម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ លឿនទាន់ពេលវេលា ប្រកបដោយសុជីវធម៌ រួសរាយរាក់ទាក់។

សិស្សានុសិស្ស បន្តថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខណ្ឌ ៧ មករា ដែលយកចិត្តទុកដាក់ពីការផ្ដល់ឯកសារជូនដល់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃផ្សេងទៀត បានលឿន និងឲ្យរង់ចាំយកឯកសារវិញភ្លាមៗ តែម្ដង។

ជាចុងក្រោយ អាជ្ញាធរ និងមន្ត្រីជំនាញ នៃការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ ៧ មករា បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស សូមមកទទួលសេវាដោយផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ កុំប្រើសេវាពឹងពាក់ទៅលើអ្នកដទៃ នាំឲ្យខាតបង់ពេលវេលា និងប្រាក់កាស៕
អត្ថបទ ៖ សុភា







-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ