ព័ត៌មានជាតិ
គម្រោងកែលម្អសួនច្បារមាត់ទន្លេ ចំណាយថវិកាជិត ២០០ លានរៀល ផ្លាស់ប្តូរមុខមាត់ថ្មីស្រុកសំបូរទាក់ទាញទេសចរបន្ថែមទៀត
ជាស្រុកមួយស្ថិតនៅជាប់ដងទន្លេមេគង្គ ជាមួយទេសភាពដ៏ស្រស់ត្រកាល បេះដូងនៃទីរួមស្រុកសំបូរនឹងកាន់តែមានភាពទាក់ទាញសម្រស់ស្រស់ត្រកាលបន្ថែមទៀត ខណៈគម្រោងកែលម្អកែលម្អសោភណ្ឌ័ភាពរួមទាំងការរៀបចំសួនច្បារមាត់ទន្លេ ដែលចំណាយថវិកាប្រមាណជិត ២០០ លានរៀល នឹងលេចរូបរាងនៅពេលឆាប់ៗនេះ។
លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឲ្យ <<កម្ពុជាថ្មី>> ដឹងនៅថ្ងៃនេះថា គម្រោងនេះគឺជាគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ តាំងពីឆ្នាំ២០២២ នៅពេលដែលលោកត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងចូលកាន់មុខតំណែងជាអភិបាលស្រុកសំបូរ។


គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកសំបូរ ដែលបានដាក់ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) គឺការជួសជុលខឿន និងសួនច្បារមាត់ទន្លេ ដើម្បីលើកកម្ពស់សោភណ្ឌ័ភាពស្រុក។ លោក គង់ មេត្តា បានបញ្ជាក់ថា ផែនការនេះនឹងចាប់ផ្ដើមជាជំហានៗមានដូចជា ការចចារជាមួយពលរដ្ឋដែលរស់នៅមុខបរិវវេណវត្តព្រះវិហារសសរ១០០ ការផ្លាស់ប្ដូរទីតាំងអ្នកលក់ដូរ ការរៀបចំគ្រឹះឲ្យបានមុនទឹកទន្លេមេគង្គឡើង ដែលគម្រោងនេះនឹងដំណើរការ សាងសង់ប្រហែលរយៈពេល ៤ខែ និងចំណាយថវិកាប្រហែលជិត ២០០លានរៀល។
លោក គង់ មេត្តា បានដាក់ក្តីរំពឹងធំបំផុតសម្រាប់គម្រោងអភិវឌ្ឍនេះគឺ ទី១ មុខមាត់របស់ស្រុកសំបូរ ត្រូវបានកែប្រែ និងលើកកម្ពស់កាន់តែល្អប្រសើរជាងមុន ទី២ គឺផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច វប្បធម៌ និងទេសចរ ជាដើម។


ខណះដែលស្រុកសំបូរទទួលបានផ្លូវស្អាត តាមរយះការលើកកម្ពស់គុណភាពផ្លូវខេត្តលេខ ៣៧៧ តភ្ជាប់ពីក្រុងក្រចេះទៅស្រុកសំបូរ បានជួយកាត់បន្ថយរយះពេលការធ្វើដំណើរ ក៏ដូចជាការចំណាយផ្សេងៗ ហើយទេសចរឆ្ងាយជិតក៏នឹងកាន់តែស្គាល់ស្រុកសំបូរ និងមកលេងទីរួមស្រុកក៏កាន់តែច្រើន ធ្វើឲ្យចំណេញសេដ្ឋកិច្ចដល់មូលដ្ឋាន។


លោកអភិបាលស្រុកសំបូរបន្តថា ប្រជាពលរដ្ឋរស់នៅស្រុកសំបូរភាគច្រើនប្រកបរបរកសិកម្ម ៧៩%, សេវាកម្ម ១៩% និងផ្សេងៗ ២%។ ស្រុកសំបូរ មានសក្តានុពលសំខាន់ៗ រួមមាន ធនធានធម្មជាតិ: ព្រៃឈើ ត្រី រ៉ែ ដីមានជីវជាតិ។ សក្ដានុពលលើវិស័យទេសចរណ៍ អេកូទេសចរណ៍ធម្មជាតិ និងកសិឧស្សាហកម្ម រួមមាន តំបន់ទេសចរណ៍វប្បធម៌ អតីតទីក្រុងសម្ភុបុរ: និងវត្តព្រះវិហារធំសសរមួយរយ ហើយជាតំបន់រាមសាប មានឆ្នេរខ្សាច់ស្រស់ស្អាត មានកោះ ព្រៃលិចទឹក និងតំបន់អភិរក្សចំរុះ ជាច្រើនទៀត។ សូម្បីតែកោះសាមសិប បច្ចុប្បន្នក៏ស្ថិតក្នុងស្រុកសំបូរដែរ គ្រាន់តែផ្លូវចូល តាមស្រុកអូរគ្រៀងសែនជ័យតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោក គង់ មេត្តា អភិបាលស្រុកសំបូរ មានមហិច្ឆតាថា នៅឆ្នាំក្រោយនេះ នឹងព្យាយាមធ្វើផ្លូវឆ្ពោះទៅ កោះសាមសិប ឲ្យខានតែបានតាមរយៈកោះរងាវ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ៕
អត្ថបទ ប្រុញ វិធិន

-
KPT+៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់