Connect with us

ព័ត៌មានជាតិ

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

បានផុស

នៅ

ស្របពេលដែលប្រទេសកម្ពុជា កំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ដាំផ្ញើសួរសុខទុក្ខជូនដល់ពលរដ្ឋកម្ពុជា និងជាពិសេសកងកម្លាំងដែលកំពុងឈរជើងតាមតំបន់ព្រំដែន។ ឯកឧត្ដម ហ៊ុន ម៉ានី បានប្រាប់ឱ្យពលរដ្ឋថែទាំសុខភាពពិសេសត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស់ និងកុមារតូចៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី ផ្ដាំផ្ញើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១៣ ខែមករា  ក្នុងន័យដើមដូច្នេះ៖« យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលនៃអាកាសធាតុត្រជាក់ក្នុងសប្តាហ៍នេះ ជាពិសេសនៅតាមតំបន់ភ្នំ និងខ្ពង់រាប។ ខ្ញុំសូមផ្តាំផ្ញើការសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ សូមបងប្អូនមានការយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់ ដូចជា ចាស់ៗ និងកុមារតូចៗ»។

បើរបាយ​ការណ៍​ជំរឿន​ឆ្នាំ​ ២០១៩ បានឱ្យដឹងថា ប្រទេសកម្ពុជា​មាន​ប្រជាជនដែលមានអាយុចាប់ពី​ ៦០ ​ឆ្នាំ​ឡើង​ទៅ ​ចំនួន ​១,៣៨​លាន​នាក់ ​ឬ​ប្រហែល ​៨,៩% ​នៃ​ចំនួន​ប្រជាជន​សរុប។​

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប សីតុណ្ហភាពចុះត្រជាក់ដល់១៩°C និងមានខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាប សីតុណ្ហភាពចុះត្រជាក់ដល់១៨°C និងមានខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពចុះត្រជាក់ដល់២០°C  និងមានខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។

សម្រាប់មន្ទីរធានធានទឹកខេត្តកំពង់ស្ពឺ បានព្យាករថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តកំពង់ស្ពឺចុះត្រជាក់សីតុណ្ហភាពដល់១៦អង្សាសេ។ រីឯមន្ទីរធានធានទឹកខេត្តព្រះវិហារ បានព្យាករថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តព្រះវិហារចុះត្រជាក់សីតុណ្ហភាពដល់១២អង្សាសេ។ ចំណែកមន្ទីរធានធានទឹកខេត្តមណ្ឌលគិរី បានព្យាករថា ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តមណ្ឌលគិរី នឹងចុះត្រជាក់សីតុណ្ហភាពដល់១៣អង្សាសេ។ មន្ទីរធានធានទឹកខេត្តរតនគិរី បានព្យាករថា ចាប់ពីថ្ងៃទី១២  រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តមណ្ឌលគិរីចុះត្រជាក់សីតុណ្ហភាពដល់១២ អង្សាសេ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកដដែល ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យស្របពេលដែលខ្យល់កំពុងធ្លាក់ខ្លាំងផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ៥២ នាទីutes មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ១ ម៉ោង មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៥ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម