Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា សង្កាត់និរោធ

បានផុស

នៅ

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំនេះ គ្រោង​នឹង​ធ្វើ​ឡើង​នា​ខែ​ឧសភា ឆ្នាំ ២០២៥ នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ជាង ១ ហិតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ត្រៀម​កន្លែង​រៀបចំ​ព្រះ​រាជពិធី​នេះ នា​រសៀល​ថ្ងៃ​ទី ១៣ មករា លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អម​ដំណើរ សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ព្រះ​រាជពិធី​ដែល​មាន​ទីតាំងនៅ​លើទឹក​ដី​កោះនរា ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

ក្រុមការងារ​បាន​វាស់វែង​ទីតាំង​លើ​ផ្ទៃដី​ប្រមាណ​ជាង ១ ហិតា នៅ​ជាប់​ខាងត្បូង ឆៀង​ខាងកើត​ស្ពាន​កោះនរា ស្ថិត​ក្នុង​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ក្នុង​ទំហំ​ដី​នេះ សម្តេច​មហា​មន្ត្រី គុយ សុផល ក៏ដូចជា លោក ឃួង ស្រេង បាន​ណែនាំ​ឲ្យ​រុះរើ​រោង និង​តង់​លក់​អាហារ​ចេញ និង​ណែនាំ​ឲ្យ​ដាំ​ស្មៅ​ក្នុង​ទីតាំង​នេះ​ឲ្យ​បាន​ស្រស់​ស្អាត​ផង​ដែរ។

គួរ​បញ្ជាក់​ថា ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល​កម្ពុជា គឺជា​ព្រះ​រាជពិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ ៤ រោច រៀងរាល់​ខែ​ពិសាខ ត្រូវ​នឹង​ខែ (​ឧសភា​) ដែល​កំណត់​តាម​ប្រតិទិន​ពុទ្ធសាសនា តាម​ដំណើរ​គោចរ​របស់​ព្រះ​ចន្ទ ដែល​រាប់​តាម​រង្វាស់ នៃ​ឆ្នាំ ចន្ទគតិ ក្នុង​វប្បធម៌​របស់​កម្ពុជា។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​គេ​ហៅថា ពិធីបុណ្យ​ចាប់ផ្ដើម​នូវ​រដូវ​ដាំ​ដុះ ដែល​ស្ថាប័ន​ព្រះបរមរាជវាំង នឹង រៀបចំ​ឲ្យ​មាន​កិច្ច​ភ្ជួរ​ព្រះ​ស្រែ ដើម្បី​ជា​និមិត្តរូប​ក្នុង​ការ​ចាប់ផ្ដើម​របរ​កសិកម្ម៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៨ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៥២ នាទីutes មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម២៨ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម