Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

បានផុស

នៅ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ លោក សេង ឌីណា អះអាងថា នៅក្នុងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការរបស់ក្រសួងយុត្តិធម៌ គឺមិនអនុញ្ញាតឱ្យមានករណីជនបង្កបុកគេស្លាប់ហើយរួចខ្លួនទៀតទេ ពោលគឺជនបង្កនោះត្រូ​វសងសំណងជូនគ្រួសារជនរងគ្រោះផង និងត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ ឬត្រូវជាប់ពន្ធនាគារផង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង​ ឌីណា អះអាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ  និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ” ធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ នាថ្ងៃទី១៣ ខែមករា នេះ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ​ សង្កត់ធ្ងន់ដូច្នេះ៖« នៅក្នុងសំណុំរឿងចរាចរណ៍នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការក៏បានពិនិត្យឃើញផងដែរថា នៅក្នុងការអនុវត្តរយៈពេល១ឆ្នាំនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ គឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ ហើយឆាប់រហ័ស។ ទន្ទឹងនឹងហ្នឹង អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ហើយបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃស្លាប់ហ្នឹង គឺត្រូវទទួលខុសត្រូវតាមច្បាប់ដោយតឹងរ៉ឹងហើយម៉ឺងម៉ាត់ផងដែរ មិនមែនមានន័យថា សងសំណងហើយរួចខ្លួនទេ! សងសំណង ក៏នៅតែសងសំណង ទទួលខុសត្រូវតាមផ្នែកព្រហ្មទណ្ឌនៅតែទទួលខុសត្រូវ។ ហើយករណីដែលយើងនិយាយថា បុកគេស្លាប់បង់លុយហើយរួចខ្លួនហ្នឹង  គឺមិនមានទៀតទេ មិនឱ្យមានទៀតទេ នៅក្នុងក្របខណ្ឌនៃយុទ្ធនាការនៃការទម្រង់ហ្នឹង »។   

ប៉ុន្តែ បើទោះពីជាក្រសួងយុត្តិធម៌អនុវត្តតឹងរ៉ឹងយ៉ាងណាក៏ដោយ លោក សេង ឌីណា អះអាងថា កន្លងមកជនបង្កគ្រោះថ្នាក់ចរាចរណ៍មួយភាគធំ គឺបំណងល្អក្នុងការសងសំណងជូនគ្រួសារជនដែលស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ ​បើទោះបីជាជនបង្កដឹងថាសងសំណងជាទឹកប្រាក់ហើយមិនរួចខ្លួនពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឬជាប់ពន្ធនាគារក៏ដោយ។

  

គួរឱ្យដឹងថា កាលពីទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវយុទ្ធនាការចំនួនពីរគឺការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ  និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ដែលគិតមកទល់ឆ្នាំ២០២៤នេះគឺមានរយៈពេល១ឆ្នាំ។

តាមរយៈសន្និសីទសារព័ត៌មាន លោក សេង ឌីណា បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឬមុនថ្ងៃក្រសួងយុត្តិធម៌ដាក់ចេញយុទ្ធនាការទាំង២ គឺសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ចាស់ដែលកកស្ទះនៅតាមតុលាការ​ទូទាំងប្រទេស គឺមានចំនួន ១០៤១ករណី ហើយសំណុំរឿងទាំងនេះ តុលាការបានដោះស្រាយសំណុំរឿងនេះ​រួចរាល់ចប់សព្វគ្រប់១០០%នៅខែវិច្ឆិកា ឆ្នាំ២០២៤។  

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង ឌីណា បានឱ្យដឹងទៀតថា ក្រោយថ្ងៃក្រសួងប្រកាសដាក់ចេញយុទ្ធនាការទាំង២ (ក្រោយថ្ងៃ០៩ ខែមករា ឆ្នាំ២០២៤) គឺមានសំណុំរឿងថ្មីចូលមកតុលាការទូទាំងប្រទេសចំនួន៥៤៧០ករណី ហើយសំណុំរឿងទាំងនេះត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប​់បាន៨៧,៨៨%៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម