Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

បានផុស

នៅ

ប្រជាពលរដ្ឋមួយក្រុមប្រមាណជាង ១០ នាក់ បានដាក់បារ៉ាស់ និងគោយន្តកន្ត្រៃ ពង្រាយនៅលើកំណត់ផ្លូវជាតិលេខ ៥ បង្កឲ្យមានការកកស្ទះចរាចរណ៍ ប្រមាណជាងកន្លះម៉ោង ដោយមូលហេតុក្នុងគោលបំណងទាមទារឲ្យដោះស្រាយតម្លៃស្រូវធ្លាក់ថ្លៃ។​ ខណៈក្រសួងកសិកម្ម តាមរយៈអ្នកនាំពាក្យបានតបថា ក្រសួងមិនបានព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ២ និង ០៥ នាទីរសៀល ត្រង់ចំនុចក្រុមទី១៣ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ ៥។ យ៉ាងណា ការបិទផ្លូវនេះបានរំសាយវិញនៅវេលាម៉ោង២ និង ៥០ នាទី ក្នុងថ្ងៃដដែល។

នៅក្នុងហេតុការណ៍នោះគេសង្កេតឃើញមានប្រជាពលរដ្ឋ ចំនួន ១៧ នាក់ មកពីភូមិកូនខ្លុង និងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បាននាំគ្នាបិទផ្លូវជាតិលេខ៥ (ទិសដៅភ្នំពេញទៅខេត្តបាត់ដំបង ) ដោយប្រើប្រាស់  រថយន្តចំនួន  ០១គ្រឿង,គោយន្តដឹកស្រូវចំនួន ០១គ្រឿង ,គ្រឿងបំពងសំឡេងចំនួន ០១គ្រឿង,ប៉ារ៉ាស់ចរាចរណ៍សិស្សចំនួន០១,ការ៉ុងស្រូវចំនួន០៥ការ៉ុង,និងបដាមួយចំនួន ដើម្បីតវ៉ារឿងស្រូវចុះថោក និងស្នើសុំឱ្យអាជ្ញាធរ ពាក់ព័ន្ធជួយដោះស្រាយឱ្យស្រូវឡើងថ្លៃវិញ។

បើតាមការអះអាងពីសមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះដែរគឺពុំមានមន្ត្រីជំនាញណាមួយចុះទៅអន្តរាគមន៍ ឬណែនាំដល់ប្រជាពលរដ្ឋមួយក្រុមនោះឡើយ ប៉ុន្តែមិនដល់កន្លះម៉ោងពួកគាត់បាននាំគ្នារំសាយត្រឡប់ទៅផ្ទះរៀងៗខ្លួន។​

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈតេឡេក្រាមថា ក្រសួងកសិកម្ម បានដឹងអំពីករណីពលរដ្ឋបិទផ្លូវ ទាមទារឱ្យជួយដោះស្រាយបញ្ហាស្រូវ OM (ពូជស្រូវមកពីប្រទេសជិតខាង) ។ អ្នកនាំពាក្យរូបនេះ អះអាងថា ក្រសួងកសិកម្ម មិនបានព្រងើយកន្តើយឡើយ ចំពោះបញ្ហាពលរដ្ឋត្អូញថាស្រូវប្រភេទនេះ ជួបបញ្ហាធ្លាក់ថ្លៃ។

កញ្ញា អ៉ឹម រចនា អះអាងថា ស្រូវដែលកំពុងធ្លាក់ថ្លៃក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ  គឺជាប្រភេទស្រូវស្រាល ដាំដុះរយៈពេលខ្លី (ជាពូជស្រូវមកពីប្រទេសវៀតណាម) មិនមែនពូជស្រូវទាំងអស់ធ្លាក់ថ្លៃនោះទេ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា មូលហេតុដែលស្រូវធ្លាក់ថ្លៃ គឺព្រោះតែមកពីចំនួនស្រូវមានចំនួនច្រើន ទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក លក់មិនដាច់ គ្មានការបញ្ជាទិញ៕

 អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម